សង់តង់គ្នាណាស់! Garnacho យប់មិញបញ្ជូនឱ្យ Amad Diallo ស៊ុតមួយគ្រាប់ល្អដូចផ្កា ជួយឱ្យ Man UTD តាមស្មើ Liverpool ២-២(មានវីដេអូ)

//s9.kh1.co/f5/f5fed787f54e2b01b17c815b9a8d2b26bc2b87b0.jpg
កីទ្បា

 ០៦-មករា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

Garnacho យប់មិញបញ្ជូនឱ្យ Amad Diallo ស៊ុតមួយគ្រាប់ល្អដូចផ្កា ជួយឱ្យ Man UTD តាមស្មើ Liverpool ២-២

បរទេស៖ នាយប់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ ម្សិលមិញនេះ ក្រុម Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ២០ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំងពីរ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នា ២ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះខាង ២ គ្រាប់របស់ Liverpool គឺរកបានដោយ​ Cody Gakpo នៅនាទីទី ៥៩ និង Mohamed Salah នៅនាទីទី ៧០ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ចំណែក ២ គ្រាប់របស់ Man UTD វិញ គឺរកបានដោយ Lisandro Martinez នៅនាទីទី ៥២ និង Amad Diallo នៅនាទីទី ៨០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Liverpool បច្ចុប្បន្ននៅតែកាន់កាប់តំណែងកំពូលតារាងនៃក្របខណ្ឌ Premier League ដដែល ក្រោយឆ្លងកាត់ ១៩ ប្រកួតកន្លងមក ពួកគេឈ្នះ ១៤ ស្មើ ៤ និងចាញ់ ១ មាន ៤៦ ពិន្ទុ រីឯ Man UTD វិញ កំពុងឈរនៅលេខរៀងទី ១៣ ក្រោយឆ្លងកាត់ ២០ ប្រកួត ពួកគេឈ្នះ ៦ ស្មើ ៥ និងចាញ់ ៩ មាន ២៣ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T