អាមេរិក៖ កាលពីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញវត្តមានក្នុងកម្មវិធីទទួលពានរង្វាន់ Golden Globes ឆ្នាំ២០២៥ ជាមួយនឹងគូដណ្ដឹងថ្មីក្ដៅស្រួយគឺលោក Benny Blanco ដែលជាផលិតករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ពួកគេក៏បានបណ្ដើរគ្នាលើកម្រាលព្រំក្រហមនៃកម្មវិធី ជាមួយនឹងការតុបតែងខ្លួនដ៏ស្រស់ស្អាតដូចគូស្នេហ៍អភិជន ដោយ Selena បានស្លៀករ៉ូបពណ៌ផ្ទៃមេឃស្រាលបែបកត្រង់ សំយេះស្មានិងសម្រុងដល់កជើង ជាមួយនឹងស្បៃពាក់នឹងដៃ ខណៈដែល Benny វិញបានស្លៀកឈុតគ្រ័រហ្សេពណ៌ស។
ពួកគេបានថើបគ្នាក៏ដូចជាបង្ហាញកាយវិការស្និទ្ធស្នាលគ្នាចេញមុខចេញមាត់ ដែលបញ្ជាក់ឲ្យដឹងថាទំនាក់ទំនងអ្នកទាំងពីរពិតជាផ្អែមល្ហែមមិនផ្លាស់ប្ដូរ ស្របពេល Selena បានទម្លាយថា Benny បានសុំនាងភ្ជាប់ពាក្យកាលពីចុងឆ្នាំ២០២៤៕
ប្រភព៖ elle