កម្សាន្ត៖ មហាសេដ្ឋីនិងជាអ្នកម្ដាយដ៏ល្បី Kylie Jenner បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងស្ទីលតុបតែងខ្លួនបែបសិ.ច.ស៊ី របស់នាងពេលចូលរួមកម្មវិធី Golden Globe Awards ជាមួយមិត្តប្រុស ដែលជាតារាសម្ដែង Timothée Chalamet។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេថតរូប អង្គុយក្បែរគូស្នេហ៍ លោក Timothée Chalamet និងតារារួមគ្នា ក្នុងពិធីទទួលរង្វាន់ នៅឯសណ្ឋាគារ Beverly Hills នាល្ងាចថ្ងៃទី ៥ ខែមករា (ម៉ោងក្នុងតំបន់)។ តារាស្រីរូបនេះថែមទាំង បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតរ៉ូប វាលខ្នង និងដើមទ្រូងរបស់នាង។ Kylie ក៏បានបង្ហាញស្ទីលបន្ថែម ជាមួយនឹងក្រវិលពេជ្រ ចិញ្ចៀនពេជ្រ រំលេចសម្រស់កាន់តែស្អាតផូរផង់ ទៀតផង។
ក្នុងពិធីនោះ Kylie និង Timothée Chalamet បានបង្ហាញកាយវិការស្រលាញ់គ្នាជាច្រើន។ Kylie Jenner បានបង្ហាញការគាំទ្រ Timothée នៅពេលដែលលោក ត្រូវបានតែងតាំងជាតារាសម្តែងល្អបំផុតនៅក្នុងរឿងល្ខោនសម្រាប់តួនាទី ជាតារាចម្រៀងដ៏ល្បីល្បាញ Bob Dylan ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖