ចិន៖ កាលពីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ តារាចម្រៀងនិងសម្ដែងប្រុស Luhan ដែលជាអតីតសមាជិកក្រុមចម្រៀងបុរស EXO ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់ដោយបិទបណ្ដាញសង្គម គ្រប់យ៉ាងរបស់គេ ក្រោយតារាប្រុសរូបនេះ បានបង្ហាញកាយវិការមិនសមរម្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយអ្នកគាំទ្ររកឃើញថាគណនីបណ្ដាញសង្គមចិនទាំងអស់របស់ Luhan ត្រូវហាមឃាត់មិនឲ្យបង្ហោះដោយសារតែ Luhan បាន Live ដោយលើកម្រាមដៃកណ្ដាល ដែលចាត់ទុកជាទង្វើជេរប្រមាថនិងមិនសមរម្យ។
បន្ទាប់ពីមានការហាមឃាត់បែបនេះខាងភ្នាក់ងាររបស់ Luhan បានចេញលិខិតសុំទោសជាផ្លូវការ ដោយព្រមទទួលខុសចំពោះកាយវិការមិនសមរម្យមួយនេះ និងសន្យាថានឹងមិនបញ្ចេញកាយវិការបែបនេះនាពេលអនាគតទៀតនោះឡើយ៕
ប្រភព៖ koreaboo