កម្សាន្ត៖ ក្រឡេកមកមើលស្ទាយ៍តុបតែងខ្លួនវិញ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបង្ហាញពីភាពទាក់ទាញ ជាមួយនឹងការតុបតែងខ្លួនយ៉ាងរស់រវើក បែបទាន់សម័យ មិនថាជាម៉ូតសម្លៀកបំពាក់ ស្ទាយ៍សក់ ឬការតែងមុខមាត់ ដែលមើលទៅ ពិតជាមានភាពស័ក្តិសមគ្នា គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមកអង្រួនចិត្តទស្សនិកជន ដោយបានបង្ហាញរូបភាពថ្មីៗ នៅលើបណ្ដាញសង្គម ព្រមជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងលេចធ្លោ ដែលនៅក្នុងនោះដែរ រូបនាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់វែនតាខ្មៅ យ៉ាងទាន់សម័យ បង្ហាញពីសម្រស់ដ៏ស្រស់ស្អាត យ៉ាងឆើតឆាយ ថែមទៀតផង។
យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ និងបានបង្ហាញការពេញចិត្ត ទៅស្ទាយ៍តុបតែង ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖