បរទេស៖ ថ្មីៗនេះយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា មានក្លិប ៤ ដែលកំពុងប្រជែងគ្នាចង់បាន Marcus Rashford ពី Manchester United ក្នុងនោះរួមមាន Juventus, AC Milan, Borussia Dortmund និង Barcelona។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្របពេលដែលកំពុងមានព័ត៌មានលេចឮបែបនេះ ស្រាប់តែថ្មីៗនេះ Rashford បានបញ្ចេញសកម្មភាពមួយ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសង្ស័យ ថារូបគេអាចនឹងផ្លាស់ទៅកាន់ទឹកដី Camp Nou ក្នុងប្រទេស អេស្ប៉ាញ បន្ទាប់ពីរូបគេបានចូលទៅ Like នៅលើការបង្ហោះរបស់ខ្សែប្រយុទ្ធ Lamine Yamal ដែលជាកីឡាកររបស់ Barcelona។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈប្រភពខាងលើ គឺ Rashford មិនទាន់បានសម្រេចចិត្តថាគេនឹងទៅចូលរួមជាមួយក្លិបណានៅឡើយទេ គ្រាន់តែថា ពេលនេះអ្នកគាំទ្រកំពុងសង្ស័យនៅឡើយ បន្ទាប់ពីរូបគេបញ្ចេញសកម្មភាពបែបនេះ ហើយមួយវិញទៀត ក៏មានប្រភពជាច្រើន ថាខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ គឺពេញចិត្តចង់លេងឱ្យក្រុមអ្នកមានបុណ្យផងដែរ៕
ប្រភព៖ Fabrizio Romano