កុងត្រានេះអ្នកសប្បាយចិត្តគឺ Man City! I.Miami គ្រោងបន្តកុងត្រាថ្មីជាមួយ Messi ដោយផ្តល់ជូនលក្ខខណ្ឌពិសេសមួយនេះ

//s9.kh1.co/ad/adb45f04c12ad3f2c7e3ddbde99f591842514222.jpg
កីទ្បា

 ១១-មករា-២០២៥ ៣ល្ងាច · ២ ថ្ងៃមុន

I.Miami គ្រោងបន្តកុងត្រាថ្មីជាមួយ Messi ដោយផ្តល់ជូនលក្ខខណ្ឌពិសេសមួយនេះ

បរទេស៖ ក្លិប Inter Miami ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកកិច្ចព្រមព្រៀងដ៏សមស្របមួយជាមួយ ដើម្បីទាក់ចិត្តខ្សែប្រយុទ្ធឆ្នើម Lionel Messi ឱ្យបន្តកុងត្រាជាមួយពួកគេឱ្យលើសពីឆ្នាំ ២០២៦។ ខណៈជំហានដំបូង ក្លិបប្រចាំលីគកំពូល អាមេរិក មួយនេះ គ្រោងផ្តល់ជូនលក្ខខណ្ឌពិសេសមួយទៅខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៧ ឆ្នាំ ដោយនឹងអនុញ្ញាតឱ្យគាត់អាចផ្លាស់ទៅក្លិបគ្រប់ទីកន្លែងក្នុងលក្ខខណ្ឌខ្ចីជើង ដែលគាត់ចង់ទៅ នៅពេលលីគបិទបញ្ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi 
Lionel Messi 

រម្លឹកថា នៅពេលចាកចេញពីក្លិបអ្នកមាន Paris Saint-Germain ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យរូបនេះ បានសម្រេចផ្លាស់មកចូលរួមជាមួយ Inter Miami ដោយចុះកុងត្រារយៈពេល ២ ឆ្នាំកន្លះ ហើយគិតត្រឹមពេលនេះ កុងត្រារបស់គាត់គឺនៅសល់រយៈពេល ១ ឆ្នាំទៀត ពោលគឺត្រឹមចុងខែ ធ្នូ ឆ្នាំ ២០២៥។

យ៉ាងណាមិញ តាមរយៈប្រភពដែលបានចុះផ្សាយដោយ Managing Barca បានឱ្យដឹងថា ក្លិប Inter Miami គ្រោងបន្តកុងត្រាថ្មីជូន Messi បន្ថែមទៀត រហូតដល់លើសឆ្នាំ ២០២៦ ហើយពួកគេគ្រោងនឹងផ្តល់ជូននូវលក្ខខណ្ឌពិសេសមួយទៅប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន រូបនេះ ដោយនឹងអនុញ្ញាតឱ្យគាត់អាចផ្លាស់ទៅក្លិបគ្រប់ទីកន្លែងក្នុងលក្ខខណ្ឌខ្ចីជើង នៅពេលលីគបិទបញ្ចប់រដូវកាល។

នេះគឺមានន័យថា នៅពេលលីគ MLS សម្រាក នោះ Messi នឹងអាចទៅលេងនៅក្លិបណាមួយ ដែលគាត់ចង់ទៅក្នុងលក្ខខណ្ឌខ្ចីជើង។ ខណៈថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមផងដែរ ថាក្លិប Manchester City ដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Pep Guardiola គឺចង់ខ្ចីជើងយក Messi រយៈពេល ៦ ខែដើម្បីដោះស្រាយបញ្ហាទម្រង់លេងរបស់ក្រុមដែលកំពុងជួបប្រទះ៕

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T