កម្សាន្ត៖ មហាសេដ្ឋី Kylie Jenner ត្រូវបានគេ ហៅថាជា «ឧក្រិដ្ឋជនអាកាសធាតុ» សម្រាប់ការប្រើប្រាស់យន្តហោះឯកជន ចំនួន ១១ ដង ក្នុងរយៈពេល ២ សប្តាហ៍ និងហោះហើរចំនួន ៣ ដង នៅថ្ងៃទី ១៦ ខែមករា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា មានការរិះគន់ប្រឆាំងនឹងការប្រើប្រាស់ យន្តហោះឯកជនហួសហេតុ របស់តារាល្បីរូបនេះក៏ដោយ Kylie Jenner ហាក់ដូចជាមិនមានគម្រោងកាត់បន្ថយការប្រើប្រាស់យន្តហោះរបស់នាង នៅឆ្នាំ ២០២៥ នោះទេ។ ជាក់ស្តែង យន្តហោះឯកជនតម្លៃ ៧០ លានដុល្លាររបស់ Kylie បានហោះហើរចំនួន ១១ ដង ចាប់តាំងពីដើមឆ្នាំមក និងមានជើងហោះហើរចំនួនបីក្នុងថ្ងៃតែមួយ គឺថ្ងៃទី ១៦ ខែមករា។
យោងតាមក្រុមហ៊ុន CelebrityJets ជើងហោះហើរទាំងនេះ បានបញ្ចេញឧស្ម័ន CO2 ប្រមាណ ១៦២ តោន ស្មើនឹងការប្រើប្រាស់អគ្គិសនីរបស់ ៣៣ គ្រួសារក្នុងមួយឆ្នាំ។ ជើងហោះហើរចំនួន ៤ ក្នុងចំណោមជើងហោះហើរទាំង ១១ មានរយៈពេលតិចជាងមួយម៉ោង ហើយ ខ្លីបំផុតគឺត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។
ចាប់តាំងពីភ្លើងឆេះព្រៃនៅ Los Angeles បានផ្ទុះ ឡើងកាលពីថ្ងៃទី ៧ ខែមករា Kylie Jenner បានប្រើប្រាស់យន្តហោះឯកជនចំនួន ៨ ដង។ ជើងហោះហើរខ្លីបំផុតមួយ បានកើតឡើងនៅថ្ងៃទី ៩ ខែមករា ដែលការហោះហើររយៈពេល ១៥ នាទីពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Camarillo រដ្ឋកាលីហ្វ័រញ៉ា ដោយបញ្ចេញឧស្ម័ន CO2 មួយតោន និងប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៥៩ លីត្រ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖