កម្សាន្ត៖ ចំពោះស្ទាយ៍ថ្មីៗស្អាតៗជាបន្តបន្ទាប់ របស់ តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ នៅពេលដែលនាងបានចេញមក បង្ហាញពីភាពទាក់ទាញ ក្នុងឈុតបែបទាន់សម័យ និងមើលកាន់តែក្មេងជាងវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះដែរ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានតុបតែងខ្លួនក្នុងឈុតអាវពណ៌ខៀវស្រាលបែបសាមញ្ញ លេងម៉ូតសក់ទម្លាក់ចុះ ប៉ុន្តែ នៅតែអាចរំលេចចេញ សម្រស់ផូរផង់ ស្រស់ស្អាតទាក់ទាញ។
យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន នៅតែសរសើរ ចំពោះភាពលេចធ្លោ និងសម្រស់ដ៏មានមន្តស្នេហ៍ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖