កម្សាន្ត៖ ត្បិតថា Song Hye Kyo ត្រូវគេចាត់ទុកថាជាតារាសម្ដែងស្រីលំដាប់ A របស់ប្រទេសកូរ៉េខាងត្បូងមែន តែកន្លងមក ក្រៅពីបង្ហាញមុខទាក់ទងនឹងការសម្ដែង និងអាជីពការងារ Hye Kyo ពុំសូវបានបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់នាងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែថ្មីៗទៅនេះ រាជិនីសម្រស់រូបនេះបានបើកបង្ហាញឲ្យទស្សនិកជនបានឃើញ ទិដ្ឋភាពខាងក្នុងវីឡាដែលនាងជាម្ចាស់ ដែលមានផ្ទៃក្រឡាទូលំទូលាយខ្លាំង។ វីឡានេះស្ថិតនៅតំបន់ Samsung-Dong នាទីក្រុងសេអ៊ូល ដែលប្រើពណ៌ស និងពណ៌ត្នោតរួមបញ្ចូលគ្នា មើលទៅពិតជាប្រណីតបែបអភិជន និងពុំសូវមានការតុបតែងរញ៉េរញ៉ៃ អាចហៅបានថាជាស្ទាយ៍ Minimalist ។
យោងតាម Newsen គឺ Hye Kyo បានទិញផ្ទះនេះកាលពីឆ្នាំ២០១៥ ក្នុងតម្លៃ ខ្ទង់ ៦.២៨លានដុល្លារ និងបានជួសជុលនិងតុបតែង ព្រមទាំងសាងសង់បន្ថែមរហូតកើតជាវីឡានេះ ដោយមានសរុបទាំងអស់ពីរជាន់ ដោយក្នុងនោះមាន ទីធ្លាធំសម្រាប់ឆ្កែរបស់នាង Ruby រត់លេងផងដែរ៕
ប្រភព៖ koreaboo