កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Han So Hee ធ្លាប់មានរឿងរកាំរកូសជាមួយនឹងអតីតមិត្តប្រុស Ryu Jun Yeol តាំងពីអំឡុងខែមករាឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា ហើយ So Hee ក៏បានឈ្លោះជាមួយនឹង Lee Hyeri ដែលជាអតីតមិត្តស្រីរបស់ Jun Yeol ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងរ៉ាវនេះបានធ្វើឲ្យ So Hee បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹង Jun Yeol កាលពីខែមករាឆ្នាំ២០២៤ បន្ទាប់ពីទាក់ទងគ្នាបានប្រហែលជាពីរខែ ដោយអ្នកទាំងពីរទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៥កន្លងទៅនេះ មានការសង្ស័យថាអ្នកទាំងពីរបានលួចបង្កាត់ភ្លើងស្នេហ៍ចាស់វិញ ក្រោយអ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៉ារីសអំឡុងពេលតែមួយដោយ Ryu Jun Yeol បានបង្ហោះរូបបាច់ផ្កាកុលាប ហើយ So Hee ដែលទៅប៉ារីសដើម្បីចូលរួមកម្មវិធី Dior នោះក៏បានបង្ហោះរូបផ្កាកុលាបនេះដែរ៕
ប្រភព៖ allkpop