កម្សាន្ត៖ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្ដែងស្រី Son Ye Jin បានបង្ហោះរូបថតជាច្រើនសន្លឹក ពីការជួបជុំជាមួយមិត្តភក្តិកាលពីចុងឆ្នាំ ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងនោះ ភរិយារបស់តារាសម្ដែង លោក Hyun Bin, Son Ye Jin គ្រាន់តែបានចែករំលែករូបថត ជាមួយរូបតំណាងបេះដូង ដោយមិនបានសរសេរសារអ្វីឡើយ។
នៅក្នុងរូបថតទាំងនោះ Son Ye Jin បានបង្ហាញខ្លួន ដោយតុបតែងស្លៀកឈុតសាមញ្ញ ជាមួយនឹងសំពត់វែងពណ៌ស រួមជាមួយអាវខាងក្នុង និងអាវរងាពណ៌ដូចគ្នា។
តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ តែងតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ នៅក្នុងរូបថត ដែលថតក្នុងអំឡុងពេលជួបជុំមិត្តភ័ក្តិចុងឆ្នាំ។ តាមរយៈរូបថតដែលបានបង្ហោះនោះ គេអាចមើលឃើញយ៉ាងច្បាស់ថា Son Ye Jin ប្រើតែកាមេរ៉ាធម្មតាប៉ុណ្ណោះ ដោយមិនប្រើកម្មវិធីកែសំរួលអ្វីទាំងអស់។ ដូច្នេះហើយ ទើបពេលនាងញញឹមស្រស់ Son Ye Jin បានបង្ហាញសញ្ញានៃភាពចាស់នៅលើផ្ទៃមុខរបស់នាង។
ទោះបីជា មុខរបស់នាងបង្ហាញសញ្ញានៃភាពចាស់ជាច្រើនក៏ដោយ តែតារាស្រីរូបនេះ ហាក់ដូចជាមិនខ្វល់ ជាពិសេស សម្រស់ពិតរបស់នាង នៅតែបង្ហាញភាពស្រស់ស្អាត ដែលមហាជនកោតសរសើរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖