ម្នាយអើយ! ក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត បានបោះសំណើប្រាក់ឈ្នួល ២០០ លាន និងថ្លៃផ្ទេរ ៣០០ លាន ចង់ទិញយកខ្សែប្រយុទ្ធ R.Madrid រូបនេះ

//s9.kh1.co/c9/c90a49b1a727ecf42fb213dca42911359399b14a.jpg
កីទ្បា

 ២៨-មករា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

ក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត បានបោះសំណើប្រាក់ឈ្នួល ២០០ លាន និងថ្លៃផ្ទេរ ៣០០ លាន ចង់ទិញយកខ្សែប្រយុទ្ធ R.Madrid រូបនេះ

បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Diario AS ដែលដកស្រង់ចេញពីអ្នកកាសែតលោក Fabrizio Romano បានឱ្យដឹងថា មានក្លិបមកពីលីគ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត បានបោះសំណើទៅ Real Madrid ក្នុងចំនួនច្រើនជាង ៣០០ លានអឺរ៉ូ ឬប្រមាណជា (៣១៣ លានដុល្លារអាមេរិក) ដើម្បីទិញយក Vinicius Jr. ហើយពួកគេគ្រោងផ្តល់ប្រាក់ឈ្នួលទៅខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨ លានដុល្លារអាមេរិក) ក្នុងមួយមួយឆ្នាំ ជាមួយសុពលភាពកុងត្រារយៈពេល ៥ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius Jr.
Vinicius Jr.

ជុំវិញព័ត៌មាន ដែលលេចឮថាក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត ចង់បាន Vinicius បែបនេះ គឺមានជាហូរហែយូរមកហើយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះក៏ធ្លាប់បានបដិសេធផងដែរ ថារូបគេនឹងមិនចាកចេញទៅណាពី Real Madrid ឡើយ ប៉ុន្តែលើកនេះ យើងនឹងចាំមើល ថាតើក្លិបមកពីលីគ RSL ទាំងអស់នោះ អាចឆក់ចិត្តរបស់ខ្សែប្រយុទ្ធរូបនេះបានដែរឬទេ បន្ទាប់ពីពួកគេបានដាក់សំណើជាទឹកប្រាក់ទៅក្លិប និងកីឡាករផ្ទាល់យ៉ាងច្រើនមហាសាល។

គួរបញ្ជាក់ថា Vinicius បានផ្លាស់ពីក្លិប Flamengo មកចូលរួលជាមួយ Real Madrid កាលពីឆ្នាំ ២០១៨ ខណៈកុងត្រារបស់គេ គឺនៅសល់សុពលភាពរយៈពេល ១ឆ្នាំកន្លះទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕

Vinicius Jr.
Vinicius Jr.

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T