កម្សាន្ត៖ តារាចម្រៀងស្រីវ័យ ៥៥ ឆ្នាំ Jennifer Lopez បានបង្ហាញភាពទាក់ទាញ ដោយបង្ហាញខ្លួនស្លៀករ៉ូបពីងពាងបែបសិ.ច.ស៊ី.នៅឯការបញ្ចាំងភាពយន្តថ្មីរបស់នាង នៅឯមហោស្រពភាពយន្ត Sundance កាលពីល្ងាចថ្ងៃទី ២៦ ខែមករា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងស្រី Jennifer Lopez បានស្លៀកពាក់រ៉ូប Valdrin Sahiti ពណ៌ខ្មៅ រួមជាមួយគ្រឿងអលង្ការស្ទាយ៍បែបពីងពាង Hassanzadeh។ ការរចនាម៉ូដឈុតរឹបរាងដ៏ក្តៅ Jennifer Lopez បានរំលេចឲ្យឃើញពីរូបរាងដ៏លេចធ្លោបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ បានបន្ថែមកម្ពស់ដល់រូបរាងរបស់ខ្លួន ជាមួយនឹងស្បែកជើងកែងខ្ពស់ពណ៌ខ្មៅ។
ស្ទីលម៉ូដសម្លៀកបំពាក់របស់ Jennifer នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានបំផុសគំនិត ដោយខ្សែភាពយន្ត Kiss of the Spider Woman ដែលនាងបានសម្តែង។ ភាពយន្តតន្ត្រីនេះ ត្រូវបានសម្រួលពីតន្ត្រី និងប្រលោមលោក ដែលមានឈ្មោះដូចគ្នាដោយ Manuel Puig។ ខណៈដែល Jennifer ដើរតួជា Ingrid Luna ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖