មួយឈុតនេះ Jennie ស្រស់ស្អាតបែបស្រគត់ស្រគុំ ដូចនារីអភិជន

//s9.kh1.co/65/6574f892efcced33bdf6fcfc6b9a44d1b940ecf0.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២៥ ៨ព្រឹក · ១៥ ម៉ោងមុន

ក្រៅពីបានចូលរួមក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយម៉ាកយីហោ Chanel នាទីក្រុងប៉ារីសហើយ Jennie ក៏បានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Jean Paul Gaultier

កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដ៏ល្បីល្បាញដែលទោះនាងបានចាកចេញពីផលិតកម្ម YG ហើយក្ដី តែសន្ទុះនៃការគាំទ្ររបស់នាងនៅតែភ្លូកទឹកភ្លូកដី ហើយមិនថាទៅណាមកណាក៏ Jennie តែងតែទទួលការចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

ថ្មីៗនេះនាថ្ងៃទី៣០ខែមករា ក្រៅពីបានចូលរួមក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយម៉ាកយីហោ Chanel នាទីក្រុងប៉ារីសហើយ Jennie ក៏បានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Jean Paul Gaultier Houte Couture By Ludovic de Saint Sernin Spring/Summer 2025 ដោយមានការស្វាគមន៍និងចាប់អារម្មណ៍ខ្លាំងណាស់។

Jennie 
Jennie 

ក្នុងនោះ Jennie បានតែងខ្លួនបែបនារីអភិជនស្រគត់ស្រគុំតែលាយភាពស៊ិចស៊ីបន្តិចជាមួយនឹងរ៉ូបពណ៌មាស ដៃខ្លី តែបញ្ចេញគល់ទ្រូងយ៉ាងទាក់ទាញ ដែលជារ៉ូបសម្រុងដល់កជើង ហើយក្រៅពីនោះនាងក៏បានផាត់មុខបែបស្រគត់ស្រគុំ និងទម្លាក់សក់ មើលទៅពិតជាស្រស់ស្អាតដូចកូនស្រីអភិជនអ៊ីចឹង៕

រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T