កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo គឺជាតារាចម្រៀងសមាជិកក្រុម BLACKPINK ដ៏ល្បីល្បាញ ដែលមិនថានាងទៅណាមកណា ក៏ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះកាលពីថ្ងៃទី២៧ខែមករា កន្លងទៅ Jisoo ក្នុងនាមជាអ្នកតំណាងសកលរបស់ម៉ាកយីហោ Dior ដ៏ល្បីល្បាញបានចូលរួមកម្មវិធីដើរម៉ូតរៀបចំឡើងដោយប្រេននេះផ្ទាល់មានឈ្មោះថា Dior Haute Couture Spring-Summer 2025 ដែលរៀបចំឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ Jisoo នៅតែបង្ហាញសម្រស់ចែងចាំងបែបព្រះនាងទន់ភ្លន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិនដោយតុបតែងស្ទាយ៍សក់បួងឡើង មានដាក់ដង្កៀបដូចកូនចិន ជាមួយនឹងឈុតអាវស្បែកពណ៌ខ្មៅគូជាមួយនឹងសំពត់វែងត្រឹមកជើង ដាក់ជាមួយនឹងស្បែកជើងកែង Dior ពណ៌ខ្មៅ ដែលទោះស្លៀកពាក់ពណ៌ខ្មៅពេញមួយតួខ្លួនមែន តែនាងនៅតែស្រស់ស្អាតលេចធ្លោ មើលទៅទន់ភ្លន់តែមិនទន់ជ្រាយ៕
ប្រភព៖ allkpop