កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin បានរៀបចំប្រារព្ធខួបកំណើតរបស់នាង កាលពីថ្ងៃទី ២៧ ខែមករា ជាមួយមិត្តភក្តិជិតស្និទ្ធ ប៉ុន្តែស្វាមីរបស់នាង លោក Wallace Huo មិនមានវត្តមាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើទំព័រផ្ទាល់ខ្លួន Ruby Lin បានបង្ហោះរូបថត ជាបន្តបន្ទាប់ របស់មិត្តភក្តិនាង ដែលបានជូនកាដូ និងនំខួបកំណើត ក្នុងឱកាសឈានចូលអាយុថ្មីរបស់នាង។ តារាស្រីរូបនេះ បានសរសេរថា «សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សូមជូនពរឆ្នាំថ្មី រកទទួលទានមានបាន សុវត្ថិភាព និងសុភមង្គលក្នុងក្រុមគ្រួសារ។ សូមអរគុណដល់មិត្តភ័ក្តិល្អៗ ដែលនាំមកនូវការភ្ញាក់ផ្អើលរាល់ពេលជួបគ្នា។ នំខេកនីមួយៗ ស្អាតណាស់ មិនដឹងថាទៅចាប់ផ្តើមរីករាយកន្លែងណាទេ»។ Ruby Lin ក៏បាននិយាយថា នាងមិនបានរៀបចំពិធីជប់លៀង ដូចរាល់ឆ្នាំនោះទេ «ថ្ងៃនេះ ខ្ញុំគ្រាន់តែនៅផ្ទះ ហើយញ៉ាំអាហារពេលល្ងាចយ៉ាងស្រួលជាមួយកូន»។ យ៉ាងណាមិញ ប្រភពមួយបានឲ្យដឹងថា ស្វាមីរបស់ Ruby Lin កំពុងស្ថិតនៅក្នុងប្រទេសចិនដីគោក ដើម្បីថតរឿងថ្មី។
នៅក្នុងរូបថតជាច្រើនសន្លឹក ដែល Ruby Lin បានចែករំលែកនោះ មិត្តរួមការងារ និងមិត្តភក្តិជាច្រើន បានផ្លុំទៀនជាមួយនាង ។ នៅលើបណ្ដាញសង្គម Ruby Lin ក៏ទទួលបានការអបអរសាទរ និងសរសើររាប់មិនអស់ចំពោះសម្រស់ដ៏ក្មេងជាងវ័យ របស់នាង ពីមិត្តភក្តិ មិត្តរួមការងារ និងអ្នកគាំទ្រជាច្រើន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖