កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់តារាសម្ដែងស្រី Im Yoona ដែលជាតារាចម្រៀងសមាជិកក្រុម Girls' Generation ផងដែរនោះ។ នាងត្រូវអ្នកគាំទ្រចាប់អារម្មណ៍ណាស់នៅពេលនាងដើរតួជា "ចាង ស៊ីប៊ីយុ" ក្នុងរឿងភាគកូរ៉េដ៏ល្បីខ្ទង់ឆ្នាំ ២០០៧-២០០៨ មានចំណងជើងថា "អូនជាបេះដូងបង" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សYoona នាឆ្នាំនេះមានវ័យ៣៤ឆ្នាំហើយ ប៉ុន្តែគេឃើញថាសម្រស់របស់នាងនៅតែស្រស់ស្អាតក្មេងជាងវ័យ និងដូចកាលពីសម្ដែងតួចាងស៊ីប៊ីយុមិនខុសនោះឡើយ ដោយនាថ្ងៃទី២៨ខែមករាកន្លងទៅនេះ Yoona បានលេចមុខនៅព្រលានយន្តហោះ Incheon ត្រៀមធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ Valentino ឆ្នាំ 2025 ដែលមានឈ្មោះថា Valentino 2025 Haute Couture Collection ។
ក្នុងនោះ Yoona បានពាក់អាវយឺតពណ៌ស ជាមួយនឹងសំពត់ខោប៊យ ហើយពាក់ពីលើដោយអាវរងាឆ្នូតពណ៌ប្រផេះនិងស្បែកជើងប៊ូតកវែង ដោយនាងបានផាត់មុខបែបធម្មជាតិ និងទម្លាក់សក់វែង ធ្វើឲ្យមើលទៅនាងនៅតែស្រស់ស្អាតបែបធម្មជាតិ៕
ប្រភព៖ allkpop