បរទេស៖ វីរបុរស Manchester United លោក Wane Rooney បានទម្លាយថា គាត់ធ្លាប់បានប្រាប់ទៅកាន់សិស្សប្អូន Marcus Rashford ពីរ បីលើកហើយ ឱ្យគេចាកចេញពីទឹកដី Old Trafford ប្រសិនបើគេចង់ជោគជ័យនៅក្នុងអាជីពបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ អាជីពរបស់ Rashford បច្ចុប្បន្នកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរូបគេត្រូវបានអ្នកចាត់ការថ្មីលោក Ruben Amorim ដកឈ្មោះចេញពីការប្រកួតចំនួន ១១ ប្រកួតមកហើយ ដោយលោកបានអះអាងថា កត្តាដែលលោកសម្រេចចិត្តបែបនេះ គឺដោយសារលោកតាមឃ្លាំមើលកីឡាករតាមរយៈការហ្វឹកហាត់។
យ៉ាងណាក៏ដោយ ស្ថានភាពរបស់ Rashford ត្រូវបានលោក Rooney ដាក់ក្តីរំពឹងថា គេនឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ ប្រសិនបើរូបគេចាកចេញពី Man UTD ហើយផ្លាស់ទៅកាន់ក្លិបថ្មី។
ទាក់ទងនឹងរឿងខាងលើ លោក Rooney បានមានប្រសាសន៍ប្រាប់ The Overlap កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា៖
ប្រភព៖ ESPN