ក្តៅៗ! កីឡាកររូបនេះ បានសម្រេចចិត្តចាកចេញពី Man UTD ហើយ

//s9.kh1.co/87/8747fcac60612414b9823b785d298e7de78cd1f9.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២៥ ៩ព្រឹក · ៤ ម៉ោងមុន

កីឡាកររូបនេះ បានសម្រេចចិត្តចាកចេញពី Man UTD ហើយ

អឺរ៉ុប៖ ខ្សែការពារស្លាបឆ្វេង កីឡាករ Tyrell Malacia បានសម្រេចចិត្តចាកចេញពី Manchester United ហើយ ដើម្បីផ្លាស់ទៅកាន់ PSV Eindhoven ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=598,h=420,q=100/68/686cd6664f05c1fc73bb800621bf42fae66b75e1.png

ជាការពិតណាស់ សម្រាប់លក្ខខណ្ឌនៃការខ្ចីជើងរបស់ Malacia គឺ នឹងមានសុពលភាពរហូតដល់ចប់រដូវកាល ជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ១០លានអឺរ៉ូ ខណៈ Man UTD ក៏នឹងទទួលបាន ៣០ភាគរយ ប្រសិនបើថ្ងៃអនាគត PSV ធ្វើការលក់កីឡាករសញ្ជាតិហូល្លង់ខាងលើបន្ត។

គួរបញ្ជាក់ផងដែរថា Malacia បានចូលរួមជាមួយក្រុមបិសាចក្រហម កាលពីឆ្នាំ ២០២២ ពី Feyenoord ក្នុងនោះ គេបង្ហាញខ្លួនសរុបបាន ៣៩ប្រកួត ប៉ុន្តែ​ មួយរយៈចុងក្រោយនេះ គេមិនបានបង្ហាញខ្លួនសោះឡើយដោយសារបញ្ហារបួសញាំញី៕

https://s9.kh1.co/__image/w=646,h=430,q=100/1d/1d29d41c67b5d09ef735a607239d3cc8963f3729.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T