Messi បានឆ្លើយទៅវិញយ៉ាងចាក់ដោតបែបនេះ ពេលគេសួរថាតើគាត់បានចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតដែរឬទេ

//s9.kh1.co/12/1235a4e4028784a34c07b1fdab61d167297bac3a.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២៥ ១០ព្រឹក · ៣ ម៉ោងមុន

Messi បានឆ្លើយទៅវិញយ៉ាងចាក់ដោតបែបនេះ ពេលគេសួរថាតើគាត់បានចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតដែរឬទេ

បរទេស៖ ក្នុងពេលថ្មីៗនេះ ហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពី Cristiano Ronaldo បាននិយាយផ្ទាល់មាត់ថា "គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលគឺល្អជាង Lionel Messi, Diego Maradona និង Pele ទៅទៀត"។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ ងាកមកកាន់ Lionel Messi ដែលជាគូប្រជែងរបស់គាត់ និងជាម្ចាស់ World Cup ឆ្នាំ ២០២២ វិញក៏ធ្លាប់ត្រូវបានគេសួរនឹងសំណួរបែបនេះផងដែរ ដោយអំឡុងពេលដែលគាត់ឈ្នះពាន Ballon d'Or លើកទី ៨ កាលពីឆ្នាំ ២០២៣ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ត្រូវបានគេសួរថា តើគាត់បានចាត់ទុកខ្លួនឯងជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែរឬទេ?

Lionel Messi 
Lionel Messi 

ភ្លាមនោះខ្សែប្រយុទ្ធរបស់ Inter Miami បានឆ្លើយតបទៅវិញយ៉ាងខ្លីថា៖

ដូចអ្វីដែលខ្ញុំតែងតែនិយាយអ៊ីចឹង ខ្ញុំមិនដឹងទេ ថាខ្ញុំជាកីឡាករល្អបំផុតឬយ៉ាងណា ហើយវាក៏មិនមែនជាអ្វី ដែលខ្ញុំត្រូវសួរខ្លួនឯង ឬក៏ត្រូវចាប់អាម្មណ៍លើវានោះដែរ។ ជាការពិត ចំពោះអ្វីដែលគេនិយាយថា ខ្ញុំអាចក្លាយជាកីឡាករល្អបំផុត វាប្រៀបដូចជាជាអំណោយមួយ ដែលគេឱ្យមកកាន់ខ្ញុំ៕

Lionel Messi 
Lionel Messi 
Lionel Messi 

ប្រភព ESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T