កម្សាន្ត៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់អ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG ហើយក្ដី។ បច្ចុប្បន្ននាងបានបើកផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា BLISSOO និងបានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីទោលឈ្មោះថា "AMORTAGE" ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Jisoo](https://s9.kh1.co/__image/w=650,h=976,q=100/d0/d0429176876f5a91161513a045e2775bcca13a07.png)
ស្របពេលការបញ្ចេញអាល់ប៊ុមថ្មីរបស់នាងនាថ្ងៃទី១៤ខែកុម្ភៈនេះ Jisoo ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីជំនួបជាមួយអ្នកគាំទ្រ ហើយសម្រស់របស់នាងត្រូវបានគេលើកយកមកជជែកវែកញែកជាខ្លាំងដោយសារតែការតុបតែងខ្លួនដ៏ស្រស់ស្អាតនិងថ្លៃថ្នូរ បែបព្រះនាងរបស់នាង។
![Jisoo](https://s9.kh1.co/__image/w=650,h=430,q=100/07/0735670ac6e139bc22620d9feca5760284ec53ee.png)
ក្នុងនោះ Jisoo បានស្លៀករ៉ូបពណ៌ខ្មៅមានបូពណ៌សចងមួយកញ្ចុំដូចផ្កាកុលាបដេរភ្ជាប់នៅពីមុខអាវ ដោយជារ៉ូបសំយេះស្មា ហើយអ្វីដែលប្លែកនោះគឺ នាងបានលើកសក់បួងឡើងកៀបដោយបូសក់ផ្កាឈូក និងផាត់មុខបែបពណ៌ផ្កាឈូកស្រាលស្រទន់ ជាមួយនឹងក្រវិលកងតូច មើលទៅពិតជាស្រស់ស្អាតនិងជះចំហាយអភិជន សមនឹង Vibe របស់នាងពិតមែន៕
![Jisoo](https://s9.kh1.co/__image/w=650,h=975,q=100/01/0179bf6dda7518ed0f50810905d025ebaa89faf4.png)
![Jisoo](https://s9.kh1.co/__image/w=650,h=413,q=100/fc/fcfb206daf445eb373b3346ccf47486ff7100c7f.png)
![Jisoo](https://s9.kh1.co/__image/w=650,h=650,q=100/80/808925de1f74b91bfa385b0dafda77fa70127333.png)
![រូបភាពថ្មីរបស់ Jisoo](https://s9.kh1.co/__image/w=650,h=435,q=100/c5/c5f0064ab19c95e092a5a8baf3c40947e873bcc9.png)
![រូបភាពថ្មីរបស់ Jisoo](https://s9.kh1.co/__image/w=650,h=435,q=100/b4/b43839355059a582b1f97700373a74ca59b46326.png)
![រូបភាពថ្មីរបស់ Jisoo](https://s9.kh1.co/__image/w=650,h=873,q=100/b0/b09f57725b8e17da86998a60033d13930b20ff1a.png)
![រូបភាពថ្មីរបស់ Jisoo](https://s9.kh1.co/__image/w=650,h=873,q=100/d9/d94503fcaea72bf17a97f0e9e672b2b8b452f128.png)
![រូបភាពថ្មីរបស់ Jisoo](https://s9.kh1.co/__image/w=650,h=873,q=100/ce/ced8f28133a49ed9bca2c941f46f761e5583568d.png)
ប្រភព៖ allkpop