ស្វីតណាស់! គូស្នេហ៍ Lisa មកលើកទឹកចិត្តនាង ដល់បាងកក នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់

//s9.kh1.co/7e/7e7a6db33a64ff6a7e7a2853ba52f8f031ba6596.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២៥ ៨ព្រឹក · ១២ ម៉ោងមុន

ទន្ទឹមនឹងការបង្ហាញមុខរបស់នាង អ្នកគាំទ្រចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់ទៀតគឺលោក Frederic Arnault ដែលមានពាក្យចចាមអារ៉ាមថាជាគូស្នេហ៍របស់ Lisa

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែលេចមុខនៅក្នុងរឿងភាគមួយរបស់ HBO ចំណងជើងថា "The White Lotus" វគ្គ៣ ដែលនាងបានចូលរួមសម្ដែងលើកដំបូងក្នុងនាមជាតារាសម្ដែងមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

ស្របពេលការអបអរសាទរនូវការចាក់បញ្ចាំងរឿងមួយនេះ Lisa ក៏បានចូលរួមដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីសម្ពោធរឿង "The White Lotus" នេះនៅទីក្រុងបាងកក ប្រទេសថៃ ដោយ Lisa បានចេញមកចាយរាងជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដិតរឹបរាប សម្រុងត្រឹមកជើង ជារ៉ូបដៃប៉ោងខ្លី បញ្ចេញក្បាលពោះ ហើយនាងក៏បានលើកសក់បួងឡើង មើលទៅស្រស់ស្អាតខ្លាំង។

Lisa
Lisa
Lisa
Lisa

តែទន្ទឹមនឹងការបង្ហាញមុខរបស់នាង អ្នកគាំទ្រចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់ទៀតគឺលោក Frederic Arnault ដែលមានពាក្យចចាមអារ៉ាមថាជាគូស្នេហ៍របស់ Lisa ។លោក Frederic Arnault ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះជាមួយនឹងអាវធំពណ៌ខ្មៅ ជះរាងសង្ហាផងដែរដែលទោះមិនមានរូបថតពួកគេចេញដើរស្និទ្ធស្នាលជាមួយគ្នា តែអ្នកគាំទ្រនៅតែសរសើរគូស្នេហ៍មួយគូនេះថានៅតែរក្សាភាពផ្អែមល្ហែមមិនផ្លាស់ប្ដូរ៕  

Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
Lisa និងគូស្នេហ៍
គូស្នេហ៍ Lisa
គូស្នេហ៍ Lisa
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T