បង្ហាញរូបភាពនេះ Carman Lee ត្រូវគេ»»-រិះ»»-គ»»-ន់»»- ដោយសារ ...

//s9.kh1.co/9f/9f80b63470e681aecfb6b5a41a6c371cd3a3be06.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២៥ ១០ព្រឹក · ១១ ម៉ោងមុន

តារាសម្ដែងស្រី Carman Lee ត្រូវបាន គេរិះគន់ បែបនេះ ក្រោយនាង ព្យាយាម សម្រកទម្ងន់។

កម្សាន្ត៖ តារាសម្តែងស្រី Carman Lee ត្រូវបានគេបញ្ចេញមតិថា ស្គ.ម.ពេក និងមើលទៅខ្វះថាមពល ដោយសារតែ នាងព្យាយាមសម្រកទម្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Carman Lee
Carman Lee

យោងតាមប្រភព Sinchew ថ្មីៗនេះ តារាសម្ដែងស្រី Carman Lee បានចែករំលែកនូវម៉ឺនុយអាហារពេលព្រឹក ដែលសម្រកជាតិខ្លាញ់រយៈពេល ១៤ ថ្ងៃនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាង​បាន​និយាយ​ថា នាង​ញ៉ាំ​ពោត​ស្ងោរ​តែ​កន្លះ​ផ្លែ​ប៉ុណ្ណោះ ​ជា​អាហារ​ចម្បង​របស់​នាង ដោយ​បន្ថែម​ស៊ុត​ស្ងោរ និង​ទឹកដោះគោ​ជូរ​ សម្រាប់​ប្រូតេអ៊ីន។ ភេសជ្ជៈនេះ ផលិតពីម្សៅល្ងខ្មៅ និងសណ្តែកខ្មៅ។

Carman Lee
Carman Lee

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏​បាន​និយាយ​ដែរ​ថា ជា​ធម្មតា​ នាង​ញ៉ាំ​អាហារ ៥ ពេល ​ក្នុង​មួយ​ថ្ងៃ ដែលជា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ។ ដោយការរួមបញ្ចូលរបបអាហារត្រឹមត្រូវ ជាមួយនឹងការធ្វើលំហាត់ប្រាណ នាងអាចធ្វើឲ្យដៃ និងចង្កេះរបស់នាង មានគុណភាព និងរឹងមាំ។

Carman Lee
Carman Lee

ទោះបីជា បាននិយាយថា អាហារពេលព្រឹកគឺជាអាហារដែលមានតុល្យភាព និងមានសុខភាពល្អក៏ដោយ រូបរាងរបស់តារាស្រីរូបនេះ ត្រូវបានគេវាយតម្លៃថា ស្គ.ម.ពេក ថ្ពាល់របស់នាងត្រូវបានលិចចុះ ហើយរាងកាយទាំងមូលរបស់នាង មិនមានខ្លាញ់លើស។ ទស្សនិកជន​ជា​ច្រើន ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ថា​តើ នាង មាន​បញ្ហា​សុខភាព​ឬ​យ៉ាងណា៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T