កម្សាន្ត៖ Kylie Jenner និងគូស្នេហ៍ ដែលជាតារាសម្តែង លោក Timothée Chalamet បានទាញយកចំណាប់អារម្មណ៍ ដោយបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា ក្នុងពិធីប្រគល់ពានរង្វាន់ BAFTA នៅទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រី Kylie Jenner បានមកគាំទ្រមិត្តប្រុសរបស់នាង នៅឯពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស ដែល Timothée Chalamet ត្រូវបានតែងតាំងសម្រាប់ «តារាសម្តែងល្អបំផុត» សម្រាប់តួនាទីរបស់លោក នៅក្នុងខ្សែភាពយន្ត «A Complete Unknown» ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ បានអង្គុយក្បែរគ្នា មើលពិធីប្រគល់រង្វាន់ និងបានចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល។ ជាពិសេស Kylie ក៏បានបង្ហាញខ្លួនយ៉ាងទាក់ទាញក្នុងរ៉ូបពណ៌ខ្មៅ ដែលមានកជ្រៅ និងបើកខ្នង ព្រមជាមួយនឹងស្បែកជើងកែងជើងខ្ពស់ពណ៌ប្រាក់ ខណៈដែល Timothée Chalamet ពាក់ឈុតខ្មៅ ជាមួយនឹងអាវយឺតពណ៌ខ្មៅខាងក្នុង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












