Madonna ចេញមកកម្សាន្ត ជាមួយ គូស្នេហ៍ យ៉ាងផ្អែមល្ហែម

//s9.kh1.co/42/42d8c85727818326000813f544fcbc31167bec5f.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២៥ ៩ព្រឹក · ១២ ម៉ោងមុន

តារាចម្រៀង Madonna និងគូស្នេហ៍ Akeem Morris ត្រូវបានគេឃើញ ចេញមកដើរកម្សាន្តជាមួយគ្នា​ យ៉ាងរីករាយ នៅញូវយ៉ក។

កម្សាន្ត៖ តារាចម្រៀងប៉ុប Madonna ដែលមានវ័យ ៦៦ ឆ្នាំ និងគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា​ជា កីឡាករបាល់ទាត់ Akeem Morris វ័យ ២៨ ឆ្នាំត្រូវបានគេឃើញដើរជាមួយគ្នា នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Madonna 
 Madonna 

គូស្នេហ៍​មួយ​គូ​នេះ​ ត្រូវ​បាន​គេ​ឃើញ​ ចេញ​ពី​រថយន្ត SUV ហើយ​ដើរ​កាត់​ផ្លូវ​ដ៏​មមាញឹក​មួយ​ចំនួន។ ក្នុងនោះដែរ Madonna ត្រូវបានមិត្តប្រុសជួយចេញពីឡាន នាង​ពាក់​អាវ​ពណ៌​ខ្មៅ​ក្រាស់ និង​កន្សែង​រុំ​ក្បាល​រួម​ជាមួយ​ស្បែកជើង​កវែង​ពណ៌​ខ្មៅ ខណៈដែលមិត្តប្រុស Akeem Morris បានជ្រើសរើសសំលៀកបំពាក់បែបសាមញ្ញ ជាមួយនឹងអាវរងាពណ៌ស និងអាវយឺតពណ៌សនៅខាងក្នុង។

 Madonna និង Akeem Morris
 Madonna និង Akeem Morris

គួររំឮកផងដែរថា Madonna បានណាត់ជួបជាមួយ Akeem Morris តាំងពីខែកក្កដាឆ្នាំមុន។ កាល​ពី​ដើម​ឆ្នាំ​នេះ Madonna បាន​បង្ក​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ភ្ជាប់​ពាក្យ​ នៅ​ពេល​នាង​ពាក់​ចិញ្ចៀន​ពេជ្រ​នៅ​លើ​ម្រាមដៃ​នាង​ ក្នុង​រូបភាព​ជា​បន្តបន្ទាប់​ ដែល​បាន​ចែក​រំលែក​នៅ​លើ Instagram។ ក្នុង​រូបថត​មួយ​សន្លឹក តារាស្រីរូបនេះ ​លើក​ដៃ​បង្ហាញ​ចិញ្ចៀន ខណៈ Akeem Morris ញញឹម​យ៉ាង​ស្រស់​ ​ក្បែរ​នាង។ ជារឿយៗ តារាចម្រៀងរូបនេះតែងតែបង្ហោះរូបថតគូស្នេហ៍វ័យក្មេងរបស់ខ្លួន និងពេលវេលាស្និទ្ធស្នាលរវាងអ្នកទាំងពីរ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna 
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
 Madonna និង Akeem Morris
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T