កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀង BLACKPINK នោតែបន្តទទួលបានការគាំទ្រពីអ្នកគាំទ្រទោះបីនាងបានចាកចេញពី YG Entertainment និងបានមកបើកផលិតកម្មខ្លួនឯងឈ្មោះថា LLOUD ដោយបានចេញបទចម្រៀងថ្មីមួយចំនួនដូចជា Rockstar, New Woman, Moonlit Floor ហើយថ្មីៗនេះ នាងក៏បានចេញបទថ្មី "Born Again" ជាមួយ Doja Cat និង Raye ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឥឡូវនេះ Lisa ស្រាប់តែត្រូវខាង កម្មវិធីទទួលពានរង្វាន់អូស្ការ Oscars ឆ្នាំ២០២៥ បានប្រកាសថានាងនឹងលេចមុខក្នុងនាមជាអ្នកសម្ដែងមួយរូប នៅក្នុងកម្មវិធីមួយនេះរួមជាមួយនឹង Doja Cat និង Raye ដែលនាងនឹងសម្ដែងបទ "Born Again" ។



ការប្រកាសនេះបានធ្វើឲ្យ Lisa ជិតនឹងក្លាយជាតារាចម្រៀង Kpop ដំបូងគេដែលបានឡើងឆាកអូស្ការ សម្ដែងដំបូងគេបំផុត។ គួរបញ្ជាក់ផងដែរថា កម្មវិធីពានរង្វាន់ អូស្ការ នឹងប្រព្រឹត្តិទៅនាថ្ងៃទី៣ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧ ព្រឹកដល់១០ព្រឹក (ម៉ោងនៅកម្ពុជា)ផងដែរ៕


Three global superstars. One epic #Oscars moment. Doja Cat, LISA of Blackpink, and RAYE take the stage for a showstopping celebration of cinema.
— The Academy (@TheAcademy) February 24, 2025
Watch the Oscars LIVE Sunday, March 2, at 7e/4p on ABC and Hulu, with Conan O’Brien hosting. Expect the unexpected—only at the Oscars. pic.twitter.com/Tv8PoHWjL8
ប្រភព៖ koreaboo