អ្នកតំណាង Justin Bieber ចេញមក បកស្រាយ ក្រោយ មាន»-ច»»-ចា»»-ម»-អា»»-រ៉ា»»-ម មួយនេះ

//s9.kh1.co/a9/a98fa5065f8e6638d9e2a4292be756763e21117f.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២៥ ១២ល្ងាច · ៩ ម៉ោងមុន

អ្នកតំណាងរបស់តារាចម្រៀង លោក Justin Bieber បានចេញមក បដិសេធពាក្យចចាមអារ៉ាមដែលថា តារាចម្រៀងរូបនេះ ញៀ.ន.ថ្នាំ ។

កម្សាន្ត៖ អ្នកតំណាងរបស់តារាចម្រៀង លោក Justin Bieber បានចេញមក បដិសេធពាក្យចចាមអារ៉ាមដែលថា តារាចម្រៀងរូបនេះ ញៀ.ន.ថ្នាំ បន្ទាប់ពី មានអ្នកគាំទ្រមួយចំនួន បានលើកឡើង ពីការព្រួយបារម្ភ អំពីអាកប្បកិរិយាចម្លែករបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber
Justin Bieber

យោងតាមប្រភព ​​TMZ បានឲ្យដឹងថា អ្នកតំណាងរបស់ លោក Justin Bieber បាននិយាយថា ពាក្យចចាមអារ៉ាមអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់តារាចម្រៀងរូបនេះ គឺជារឿងអវិជ្ជមាន និងបង្កគ្រោះថ្នាក់។ អ្នកតំណាងរបស់តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ បានបញ្ជាក់ថា រូបលោកកំពុងរស់នៅ យ៉ាងមានសុភមង្គល ជាមួយភរិយា ដែលជាតារាម៉ូដែល Hailey Bieber ជាពិសេស បន្ទាប់ពីពួកគេ បានស្វាគមន៍កូនប្រុសដំបូង កាលពីខែសីហា ឆ្នាំ ២០២៤។

Justin Bieber
Justin Bieber

អ្នកតំណាងរូបនេះ បានបន្ថែមថា «ឆ្នាំនេះ ជាឆ្នាំនៃការផ្លាស់ប្តូរដ៏ធំសម្រាប់ Justin ខណៈដែលគាត់បានបញ្ចប់មិត្តភាពជិតស្និទ្ធ និងទំនាក់ទំនង អាជីវកម្មដែលលែងសមស្រប»។

Justin Bieber និង Hailey
Justin Bieber និង Hailey

តារាចម្រៀងប្រុសរូបនេះ ថែមទាំងត្រូវបានគេនិយាយថា កំពុងផ្តោតលើការគាំទ្រដល់ Hailey ជាមួយកូនប្រុសរបស់ខ្លួន និងផ្តល់អាទិភាពដល់សុខភាពផ្ទាល់ខ្លួន ក៏ដូចជា គម្រោងសិល្បៈថ្មីៗផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber និង Hailey
Justin Bieber និង Hailey
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T