កម្ពុជាអាចនឹងមានភ្លៀងកក់ខែ ចាប់ថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមីនា ខាងមុខនេះ

//s9.kh1.co/53/539fc216f689188f197ec24d7dd7a770293c25ba.jpg
សង្គម

 ០៤-មីនា-២០២៥ ១០ព្រឹក · ៦ ម៉ោងមុន

កម្ពុជាអាចនឹងមានភ្លៀងកក់ខែ ចាប់ថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមីនា ខាងមុខនេះ

សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ មានស្ថានភាពដូចតទៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តំបន់វាលទំនាប៖ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី ២០%។

២. តំបន់ខ្ពង់រាប៖ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី ១៥%។

៣.តំបន់មាត់សមុទ្រ៖ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែគ្របដណ្តប់ លើផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។ សូមបញ្ជាក់ថា កន្លងមកចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់ លើ ២២រាជធានី/ខេត្ត និង១៤២ក្រុង/ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T