ពិធីករ ដែលប្រើប្រាស់ពាក្យសម្តីលេ.បខា.យ បៀ.ត.បៀ.ន.លើស្ត្រីភេ.ទនោះបានធ្វើលិខិតសូមទោសជាសាធារណៈ ក្រោយរដ្ឋមន្រ្តីក្រសួងព័ត៌មានហៅទៅណែនាំ

//s9.kh1.co/1f/1f5ee09ae3ef5dd1e658d840a94a4b3c517716b6.jpg
សង្គម

 ០៤-មីនា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

ពិធីករ ដែលប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទនោះបានធ្វើលិខិតសូមទោសជាសាធារណៈ ក្រោយរដ្ឋមន្រ្តីក្រសួងព័ត៌មានហៅទៅណែនាំ

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha

ប្រភព៖ Neth Pheaktra

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
លិខិតសុំទោស
លិខិតសុំទោស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T