កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានធ្វើឱ្យអ្នកគាំទ្រ សើចរីករាយ នៅពេលដែលនាងបង្ហោះវីដេអូ ពីគូដណ្តឹងដែលជាតន្ត្រីករ Benny Blanco ព្យាយាមតុបតែងមុខមាត់ឲ្យនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Benny Blanco ដែលជាគូស្នេហ៍របស់ Selena បានចាប់ផ្តើមតុបតែងមុខរបស់នាង ជាមួយនឹងម្សៅពីម៉ាកគ្រឿងសំអាងរបស់ខ្លួន។ ផលិតករតន្ត្រីវ័យ ៣៦ ឆ្នាំរូបនេះ មានការខ្មាសអៀនខ្លាំង រហូតដល់គោះកាមេរ៉ា។

Benny ក៏បានប្រើជក់ដើម្បីលាបម្សៅទៅលើច្រមុះ និងថ្ងាសរបស់ Selena ដើម្បីជាការលើកទឹកចិត្ត។ បន្ទាប់មក តារាចម្រៀងស្រីរូបនេះ បានបង្រៀនគូដណ្តឹងរបស់ខ្លួន ពីរបៀបផាត់មុខ។ តន្ត្រីកររូបនេះ ចាប់អារម្មណ៍ លើការលាប Lip Gloss និងលាប Highlighter ទៅលើមុខ Selena បើទោះបីវារញ៉េរញ៉ៃក៏ដោយ។
Selena សម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ដោយទឹកមុខគួរឱ្យអស់សំណើច។ ហើយវីដេអូនេះ បានទាក់ទាញអ្នកចូលមើលច្រើនជាង ២៥ លានដងក្នុងមួយថ្ងៃ រួមជាមួយនឹងមតិរាប់ពាន់នាក់ពីអ្នកគាំទ្រ។ អ្នកគាំទ្រ បានបញ្ចេញមតិញញឹមរាប់មិនអស់ និងសរសើរគូស្នេហ៍ដ៏គួរឱ្យស្រលាញ់មួយគូនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















