ភរិយា Justin ចេញមក»»-បដិ»»-សេ»»-ដ រឿងមួយនេះ ក្រោយ គេលើកឡើង ទាក់ទងនឹង Selena

//s9.kh1.co/78/78a575b444e765dec9ba86ea6bd47f55bdcf611f.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

តារា​ម៉ូដែលស្រី Hailey Bieber បានបដិសេធ​ ការពីចុច ​ចូល​ចិត្ត​ ការ​បង្ហោះវីដេអូ Tiktok មួយ ពាក់ព័ន្ធនឹង Selena។

កម្សាន្ត៖ តារា​ម៉ូដែលស្រី Hailey Bieber បានបដិសេធ​ ការពីចុច ​ចូល​ចិត្ត​ ការ​បង្ហោះ TikTok បែប​អសុរោះ​​ អំពី ​Selena Gomez ដែលជាអតីតគូស្នេហ៍របស់ Justin Bieber

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hailey Bieber
Hailey Bieber

អ្នកតំណាង​ របស់ Hailey Bieber បានចេញមកបញ្ជាក់ បន្ទាប់ពី អ្នកលេង TikTok ម្នាក់ បានអះអាងថា Hailey បានចុច "ចូលចិត្ត" ការបង្ហោះវីដេអូ TikTok ចំអក Selena Gomez និង គូដណ្តឹងរបស់នាង Benny Blanco

Selena Gomez និង គូស្នេហ៍ Benny
Selena Gomez និង គូស្នេហ៍ Benny

អ្នកតំណាងរបស់ Hailey បានប្រាប់ E! News នៅថ្ងៃទី ៩ ខែមីនា ថា «រឿងនេះមិនដែលកើតឡើងទេ ។ រឿងទាំងមូលនេះ គឺជាការប្រឌិតដោយអ្នកបង្កើតមាតិកា ដែលព្យាយាម ចង់ទទួលបានការចូលមើល ពីរឿងចាស់»។

រូបភាព
រូបភាព

កាលពីព្រឹក ថ្ងៃទី ៦ ខែមីនា អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Courtney Presto បានបង្ហោះវីដេអូមួយនៅលើ TikTok ដោយបង្ហាញរូបថតអេក្រង់ បង្ហាញពីគណនីរបស់ Hailey Bieber ចូលចិត្តវីដេអូដែលចំអកឱ្យរូបថតរបស់ Selena និង Benny នៅក្នុងទស្សនាវដ្តី Interview ។ វីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយបានវិភាគលើរូបថតរបស់ Selena Gomez ចំអក​ ដាក់ជើងលើថ្ពាល់មិត្តប្រុសរបស់នាង ដោយសរសេរថា «ខ្ញុំពិតជាមិនអាចសម្រេចចិត្តថា មួយណាអាក្រក់បំផុត» និង «ខ្ញុំត្រូវតែមើលរូបថតទាំងនេះ ដូច្នេះអ្នកក៏ត្រូវដែរ» ។ នៅក្នុងការបង្ហោះថ្មី Courtney បាននិយាយថា Hailey Bieber "ចូលចិត្ត" វីដេអូនេះ ហើយបានលើកឡើងថា «Hailey ប្រហែលជាស្អ..ប់ Selena ខ្លាំងណាស់»។

Hailey Bieber
Hailey Bieber

ប៉ុន្មានឆ្នាំមកនេះ Hailey Bieber បានព្យាយាមដោះស្រាយ ពាក្យចចាមអារ៉ាម អំពីការបែកបាក់ជាមួយ Selena Gomez និងស្វាមីរបស់នាង។ Hailey ក៏​បដិសេធ​ថា​ នាងមិន​មែន​ជា​មនុស្ស​ទី​៣​ ក្នុង​ទំនាក់​ទំនង​៩ឆ្នាំ ​របស់ Justin ជាមួយ​ Selena នោះទេ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Hailey Bieber
Hailey Bieber
Hailey Bieber
Hailey Bieber
Hailey Bieber
Hailey Bieber
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
 Justin Bieber និង ភរិយា Hailey 
 Justin Bieber និង ភរិយា Hailey 
 Justin Bieber និង ភរិយា Hailey 
 Justin Bieber និង ភរិយា Hailey 
Selena Gomez និង គូស្នេហ៍ Benny
Selena Gomez និង គូស្នេហ៍ Benny
Selena Gomez និង គូស្នេហ៍ Benny
Selena Gomez និង គូស្នេហ៍ Benny
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T