ម្ដាយ​ សាន់ឆាយ បង្ហាញអារម្មណ៍ បែបនេះ ក្រោយ នាង ទទួល»»-ម»»-រ»»-ណ»»-ភាព

//s9.kh1.co/83/83f847822cbefdf55ab79ebf7f1dc23175ffa1de.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២៥ ៩ព្រឹក · ៨ ម៉ោងមុន

ម្ដាយរបស់ តារាស្រី Barbie Hsu បានបង្ហាញអារម្មណ៍បែបនេះ នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជន មានការព្រួយបារម្ភ។

តៃវ៉ាន់៖ នៅថ្ងៃទី ១០ ខែមីនា កន្លងទៅនេះ យោងតាម កាសែត 163 បានរាយការណ៍ថា សាធារណៈជនចិនកំពុងយកចិត្តទុកដាក់ ចំពោះម្តាយរបស់ Barbie Hsu ដែលកាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មីនា អ្នកស្រី Hoang Xuan Mai បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ ចាប់អារម្មណ៍ នៅ​ពេល​ដែល​ អ្នកស្រីបាន​បង្ហោះ​ស្ថានភាព​ អវិជ្ជមាន​លើ​ទំព័រ​ផ្ទាល់​ខ្លួន​ថា «ឈឺ​ខ្លាំង​ណាស់ ខ្ញុំ​ទ្រាំ​លែង​បានហើយ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu
Barbie Hsu

ទង្វើរបស់ម្តាយរបស់ Barbie Hsu បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិត មានការព្រួយបារម្ភ និងឆ្ងល់ពីរឿងដែលបានកើតឡើងចំពោះអ្នកស្រី។ ឧបទ្ទវហេតុនេះ កំពុងស្ថិតនៅកំពូលនៃការស្វែងរកដ៏ក្តៅគគុក ដែលមានអ្នកចូលមើលជាង ១១០ លានដងនៅលើ Weibo ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស បានទាក់ទងទៅខាងគ្រួសារ Barbie Hsu ដើម្បីសួរអំពីស្ថានភាពបច្ចុប្បន្នរបស់ម្តាយនាង ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេ។

Barbie Hsu
Barbie Hsu

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សជាច្រើនសង្ស័យថា លោកស្រី Hoang Xuan Mai កំពុងសុំជំនួយ ដោយបានបង្ហើបថា មានរឿងធំមួយ បានកើតឡើងនៅក្នុងគ្រួសារ ដែលអ្នកស្រីមិនអាចទ្រាំបាន។ អ្នកផ្សេងទៀត ព្រួយបារម្ភថា ម្តាយរបស់តារាស្រីរូបនេះ បង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល ដោយសារការតក់ស្លុត ក្នុងការបាត់បង់កូនស្រីរបស់ខ្លួន៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង ម្ដាយ
Barbie Hsu និង ម្ដាយ
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T