កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែងប្រុស លោក Tom Cruise បានជួបជុំគ្នាម្តងទៀត ជាមួយម្តាយរបស់នាង គឺតារាសម្តែង Katie Holmes នៅទីក្រុងញូវយ៉ក នៅពេលសម្រាកនិទាឃរដូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suri Cruise និង ម្ដាយរបស់នាង Katie Holmes ត្រូវបានគេឃើញដើរជាមួយគ្នា កាលពីចុងសប្តាហ៍ នៅទីក្រុងញូវយ៉ក។ អ្នកទាំងពីរ ស្លៀកពាក់សាមញ្ញនិងស្រួលខ្លួន ក្នុងអាកាសធាតុត្រជាក់។ Suri ពាក់អាវ និងខោខូវប៊យជើងទូលាយ ផ្គូផ្គងជាមួយស្បែកជើងកវែងពណ៌ត្នោត បង្ហាញពីសម្រស់ធម្មជាតិ ស្រស់ស្អាត និងគួរឲ្យស្រលាញ់។

ម្ដាយនិងកូនស្រីអ្នកទាំងពីរ បានដើរនិយាយគ្នាយ៉ាងរីករាយ។ Suri ត្រូវបានគេនិយាយថា ជាការចម្លងរបស់ម្ដាយនាង ពីស្នាមញញឹម ទៅជារូបរាង ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះដូចម្ដាយនាង ដែលមានកម្ពស់ ១,៧៥ ម៉ែត្រ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










