ភ្នាក់ងារ Kim Soo Hyun ចេញមកឆ្លើយតបនឹង ពាក្យចចាមអារ៉ាមថាតារាប្រុសរូបនេះ ទាក់ទង Sae Ron តាំងពីអាយុ១៥ឆ្នាំ

//s9.kh1.co/21/216ee88cba2170e51b10bbfbb41f2f76d24680bd.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

old Medalist បានចេញមកបដិសេធថា វាមិនមែនជាការពិតនោះឡើយ

កម្សាន្ត៖ ភ្នាក់ងាររបស់តារាសម្ដែងប្រុសកូរ៉េល្បីឈ្មោះ Kim Soo Hyun គឺ Gold Medalist បានចេញមកច្រានចោលពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះបានទាក់ទងជាមួយនឹងអតីតតារាសម្ដែងស្រី Kim Sae Ron ដែលទើបតែបានទទួលមរណភាព នៅពេលនាងមានអាយុទើបតែ១៥ឆ្នាំ (អនីតិជន)គឺតាំងពីពេលរូបគេមានអាយុ២៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Soo Hyun និង Kim Sae Ron
Kim Soo Hyun និង Kim Sae Ron

ពាក្យចចាមអារ៉ាមនេះបានចែកចាយដោយគណនី Youtube ឈ្មោះ "Garo Sero Research Institute" ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron តាំងពីនាងមានអាយុ១៥ឆ្នាំនិងទើបតែរៀននៅមធ្យមសិក្សាខណៈកាលណោះ Kim Soo Hyun ជាបុរសពេញវ័យមានអាយុ២៧ឆ្នាំហើយ។

https://s9.kh1.co/__image/w=650,h=238,q=100/f4/f40bd6d92753a5514fe4437360f9d19335b00974.png

ពួកគេបានទាក់ទងគ្នាជាង៦ឆ្នាំឯណោះគឺតាំងពី ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១។ យ៉ាងណាមិញ Gold Medalist បានចេញមកបដិសេធថា វាមិនមែនជាការពិតនោះឡើយ ខុសពីគ្រួសាររបស់ Kim Sae Ron បានទម្លាយថា Kim Soo Hyun ពិតជាបានទាក់ទង Sae Ron មែន៕  

Kim Soo Hyun
Kim Soo Hyun
Kim Sae Ron
Kim Sae Ron

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T