កម្សាន្ត៖ ជាមួយនឹងការបង្ហាញស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា នៅតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ ជាមួយនឹងភាពលេចធ្លោទាក់ទាញ ជាពិសេស បានបង្ហាញសម្រស់កាន់តែស្រស់ស្អាត ក្មេងជាងវ័យ របស់ តារាស្រីរូបនេះ តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកអង្រួនចិត្តអ្នកគាំទ្រសាជាថ្មី ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ខ្មៅបែបរឹបរាង បង្ហាញរូបរាងស្លីមស្អាតតូចច្រឡឹង និងបានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ មើលទៅមានភាពស័ក្តិសមគ្នា បែបគួរឲ្យស្រលាញ់ ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













