កម្សាន្ត៖ អាចនិយាយបានថា រាល់ពេលបង្ហាញខ្លួនជាមួយនឹងស្ទាយ៍ថ្មីៗ សម្រាប់ តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រជាច្រើន ជាមួយនឹងការបង្ហាញសម្រស់យ៉ាងស្រស់ស្អាត មានភាពទាក់ទាញ និងមើលទៅកាន់តែក្មេងជាងវ័យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញមកបង្ហាញរូបភាពថ្មី យ៉ាងអង្រួនចិត្ត នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានចេញមកជាមួយនឹងឈុតខ្មៅ ដ៏ទាក់ទាញ មានភាពឆើតឆាយ និងលម្អដោយគ្រឿងអលង្កា ពោរពេញដោយភាពលេចធ្លោ និងគួរឲ្យស្រលាញ់។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ អ្នកគាំទ្រជាច្រើន បង្ហាញការសរសើរ ចំពោះ ភាពទាក់ទាញ សម្រស់មានមន្តស្នេហ៍ក្មេងជាងវ័យ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

















