កម្សាន្ត៖ បើក្រឡេកមកមើលពីការតុបតែងខ្លួន របស់ តារាចម្រៀងស្រី ពេជ្រ សោភា នៅតែធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ដែលតាមរយៈការបង្ហាញស្ទាយ៍នីមួយៗ បានបង្ហាញនូវភាពស្រស់ស្អាត ទាន់សម័យយ៉ាងរស់រវើក ព្រមជាមួយនឹងសម្រស់ក្មេងជាងវ័យ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានចេញមកអង្រួនចិត្ត អ្នកគាំទ្រ នៅក្នុងរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាង ក៏បានមកជាមួយនឹងស្ទាយ៍ក្នុងឈុតប្រពៃណី តែងមុខនិងលេងម៉ូតសក់យ៉ាងសមគ្នា បង្ហាញសម្រស់ស្អាត គួរឲ្យស្រលាញ់និងទន់ភ្លន់។

យ៉ាងណាមិញ បន្ទាប់ពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានសរសើរ និងពេញចិត្ត ទៅលើការតុបតែងខ្លួនយ៉ាងមានមន្តស្នេហ៍ ពោរពេញដោយភាពស្រស់ស្អាត របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖














