អាយុចូល៤៣ហើយ តែមកមើលសម្រស់ ឆូ សុងអ៊ី ឡើងក្មេ»-ង ស្មានខ្ទង់ម្ភៃ

//s9.kh1.co/4f/4f751ed825d9d2b5b3ff96818290f3bf902fc7f0.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

នាងមានអាយុ៤៣ឆ្នាំហើយនិងថែមទាំងរៀបការមានស្វាមី និងមានចំណងដៃកូនពីរនាក់ទៀតផង ប៉ុន្តែបើក្រឡេកមកមើលសម្រស់តារាស្រីកូន២រូបនេះវិញ ឃើញថានៅតែក្មេងជាងវ័យ

កម្សាន្ត៖ ប្រិយមិត្តអ្នកចូលចិត្តតាមដានវិស័យរឿងភាគរបស់កូរ៉េខាងត្បូង ប្រាកដជាស្គាល់តារាស្រី Jun Ji Hyun ឬ យើងស្គាល់នាងក្នុងនាមជាតួអង្គ "ឆូ សុងអ៊ី" ក្នុងរឿង "សង្សារខ្ញុំមនុស្សភពផ្កាយ" ដែលនាងពូកែសម្ដែងទឹកមុខបែបក្រមិចក្រមើម គួរឲ្យស្រលាញ់និងឆ្នាសឆ្នើមខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រី Jun Ji Hyun
តារាស្រី Jun Ji Hyun

នាឆ្នាំនេះ នាងមានអាយុ៤៣ឆ្នាំហើយនិងថែមទាំងរៀបការមានស្វាមី និងមានចំណងដៃកូនពីរនាក់ទៀតផង ប៉ុន្តែបើក្រឡេកមកមើលសម្រស់តារាស្រីកូន២រូបនេះវិញ ឃើញថានៅតែក្មេងជាងវ័យ ជាពិសេសរូបថតនាពេលថ្មីៗរបស់នាង ពេលបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅប្រទេសបារាំង ចូលរួមកម្មវិធីដើរម៉ូត Paris Fashion Week ។

តារាស្រី Jun Ji Hyun
តារាស្រី Jun Ji Hyun

ក្នុងនោះនាងបានពាក់អាវចាក់ពណ៌សដៃវែង ឆ្នូតខ្មៅ និងខោជើងរលុងធំៗពណ៌ខ្មៅ ជាមួយនឹងអាវរងាក្រៅម៉ាក Louis Vuitton ដែលក្នុងនោះនាងក៏បានពាក់មួកចាក់និងវ៉ែនតា LV ផងដែរ។ ទោះមិនបានឃើញផ្ទៃមុខពេញរបស់នាងច្បាស់ៗក្ដីតែអ្នកគាំទ្រនៅតែកោតសរសើរថា នាងពិតជាស្រស់ស្អាតមើលទៅច្រឡំនារីខ្ទង់ម្ភៃ ព្រោះស្បែកគ្មានស្នាមជ្រួញសូម្បីបន្តិច៕  

រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun
រូបភាពថ្មីរបស់តារាស្រី Jun Ji Hyun

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T