កម្សាន្ត៖ តារាចម្រៀងប្រុស លោក Justin Bieber បានសរសេរ បង្ហាញពីអារម្មណ៍របស់ខ្លួនថា «មិនសក្តិសម និងដូចជាការក្លែងបន្លំ» នៅក្នុងការបង្ហោះ ក្នុង Instagram Story កាលពីថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងការបង្ហោះពីខ្លួនឯង ដោយបង្ហាញពីការសង្ស័យលើខ្លួនឯង។ Justin បានសរសេរថា «មនុស្សតែងតែនិយាយថា Wow Justin អ្នកសមនឹងទទួលបានវា ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថា មិនសក្តិសម។ វាដូចជាខ្ញុំជាអ្នកបោកប្រាស់ នៅពេលដែលមនុស្សនិយាយថា ខ្ញុំសមនឹងទទួលបានអ្វីមួយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងលាក់អ្វីមួយ ប្រសិនបើពួកគេដឹងពីអ្វីដែលខ្ញុំកំពុងគិត។ ខ្ញុំមានការវិនិច្ឆ័យ និងអាត្មានិយមណាស់ ប្រសិនបើពួកគេដឹង ពួកគេមិននិយាយនោះទេ»។

តារាចម្រៀងរូបនេះ ក៏បាននិយាយថា ខ្លួនពិតជាមានអារម្មណ៍ថា គ្មានសមត្ថភាព និងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាច្រើនថ្ងៃ ។ យ៉ាងណាមិញ Justin ក៏បានបញ្ចូលបទចម្រៀង Sneaky Sneaky ដោយ Gold-Tiger ទៅក្នុងសារបង្ហោះនោះ។

ថ្មីៗនេះ Justin Bieber បានចែករំលែកសារជាច្រើន ដែលឆ្លុះបញ្ចាំងពីជីវិត។ ហើយកាលពីខែកុម្ភៈ រូបលោក ក៏បានសរសេរអំពីភាពអសន្តិសុខរបស់ខ្លួន នៅលើ Instagram Stories ផងដែរ។ Justin Bieber បានធ្វើការផ្លាស់ប្តូរជាច្រើននាពេលថ្មីៗនេះ នៅពេលដែលតារាប្រុសរូបនេះបាន unfollow មិត្តភក្តិជិតស្និទ្ធជាច្រើន រួមទាំងអតីតទីប្រឹក្សា Usher និង Diddy ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







