កម្សាន្ត៖ តារាសម្តែងស្រី Liu Yifei បានទាក់ទាញចំណាប់អារម្មណ៍ និងត្រូវបានកោតសរសើរចំពោះ ការបង្ហាញខ្លួន របស់នាង នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅថ្ងៃទី ១៩ ខែមីនា នៅទីក្រុងសៀងហៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្តែង Liu Yifei បានចូលរួមក្នុងមហោស្រពទូរទស្សន៍គុណភាព ឆ្នាំ ២០២៥ ដែលពិធីប្រគល់ពានរង្វាន់នេះ សម្រាប់រឿងភាគទូរទស្សន៍ល្អបំផុតឆ្នាំ ២០២៤ ។

នៅលើកំរាលព្រំក្រហម តារាសម្ដែងស្រី Liu Yifei បានស្លៀកសំលៀកបំពាក់មួយចេញពីខូលិកសិន Spring/Summer 2025 Haute Couture របស់ Elie Saab ដែលផ្គូផ្គងជាមួយនឹងគ្រឿងអលង្ការ Bvlgari ។

មតិលើ Weiboជាច្រើន បានបង្ហាញការសរសើរពីសម្រស់ Liu Yifei ខណៈ អ្នកគាំទ្រម្នាក់បានសរសេរថា ខ្លួនពិតជាចូលចិត្តសម្រស់ដ៏ស្រស់ស្អាតរបស់ Liu Yifei រាល់ពេលដែលនាងបង្ហាញខ្លួនម្តងៗ ដែលធ្វើឲ្យគ្រប់គ្នារំភើបចិត្តមែនទែន។
យ៉ាងណាមិញ ប្រធានបទ Liu Yifei នៅលើកំរាលព្រំក្រហមជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើ Weibo ដែលទាក់ទាញអ្នកចូលមើលរាប់លានដង និងមតិយោបល់នៅលើបណ្តាញសង្គមនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









