កម្សាន្ត៖ តារាចម្រៀងស្រី វ័យ ៥៥ ឆ្នាំ Mariah Carey ត្រូវបានគេឃើញ កាន់ដៃគ្នាជាមួយតន្ត្រីករ វ័យ ៣៩ ឆ្នាំ Anderson .Paak ក្នុងអំឡុងពេលណាត់ជួបគ្នា នៅហាងកាហ្វេ នៅ West Hollywood កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាប្រុសស្រីទាំងពីរ មើលទៅមានរស្មី និងពោរពេញដោយក្ដីស្រលាញ់ នៅពេលដែលពួកគេ ចាកចេញពីហាងកាហ្វេមួយកន្លែង កាលពីថ្ងៃទី ២៣ ខែមីនា។ Mariah បានលេងសក់រួញអង្កាញ់យ៉ាងវ័យក្មេងរបស់នាង ហើយមើលទៅស្រស់ស្អាត ជាមួយនឹងអាវធំពណ៌ខ្មៅរលោង សំពត់មីនី និងស្បែកជើងកវែង។ ទន្ទឹមនឹងនេះដែរ លោក Anderson .Paak បានតុបតែងខ្លួន ដោយស្លៀកពាក់បែបស្រួលខ្លួន ជាមួយនឹងអាវ និងខោខូវប៊យ។

Mariah Carey និង តារាប្រុសរូបនេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហានឹងគ្នា ព្រោះពួកគេតែងតែបង្ហាញខ្លួនជាមួយគ្នា។ ក្នុងកម្មវិធី iHeartRadio Awards នៅទីក្រុង Los Angeles កាលពីសប្តាហ៍មុន Anderson .Paak បានអមដំណើរជាមួយ Mariah និងកូនភ្លោះរបស់នាង។ រូបលោក ក៏បានកាន់ដៃនាង និងជួយនាងឡើងលើឆាក ដើម្បីទទួលពានរង្វាន់ Icon ។
អ្នកទាំងពីរ ត្រូវបានគេឃើញជាលើកដំបូងជាមួយគ្នា ក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំ ២០២៤ នៅ Aspen, Colorado ។ Mariah និង Anderson បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលពួកគេកាន់ដៃគ្នា ហើយចាកចេញពីភោជនីយដ្ឋានមួយនៅក្នុងទីក្រុង។ ពេលនោះ ក៏មានប្រភពខ្លះ បាននិយាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តស្និទ្ធស្នាលនឹងគ្នា ព្រោះពួកគេសហការថតរឿង កាលពីឆ្នាំមុន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





