លោក ជា វុទ្ធី លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន រួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ

//s9.kh1.co/6e/6eecc46ffe160dade8250a73d652386a3047fe2d.jpg
Khmerhome

 ២៨-មីនា-២០២៥ ២ល្ងាច · ៤ ថ្ងៃមុន

មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន China Minsheng Stone Industry Group រួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

https://s9.kh1.co/__image/w=650,h=434,q=100/cd/cd9d0508a4cbed7f3da833b31ae42a2cc3877f3f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន China Minsheng Stone Industry Group រួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

តាមការជំរុញ និងលើកទឹកចិត្តនេះ លោក ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក Mai Jianglong អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន ប្រទេសចុន។

https://s9.kh1.co/__image/w=650,h=434,q=100/61/61bd856d8c5633cd6be07dfc0fa37701a4a4884c.jpg

ជំនួបនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/80/80f2cf3a98d231e218e0c2d9a66a020a07211ed7.jpg

អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល។

https://s9.kh1.co/__image/w=650,h=434,q=100/c7/c77bf7962ed39ef28fcb9090b0f5dfc49e948b21.jpg

ពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ជាការគូសបញ្ជាក់ លោក ជា វុទ្ធី។

https://s9.kh1.co/__image/w=650,h=434,q=100/39/39904d15fb98ecb0502b1d1c3dc23e7cf668f248.jpg

នាឱកាសនោះ លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T