ខេត្តពោធិ៍សាត់ ត្រៀមប្រកាសបញ្ចប់បន្ទោបង់ពាសវាលពាសកាល ខណៈ ស្រុកតាលោកសែនជ័យ ស្រុកដំបូងគេ ODF ១០០%

//s9.kh1.co/c9/c96e899a8baa9634297b6c0f67115ac9cbda835c.jpg
Khmerhome

 ៣១-មីនា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

ខេត្តពោធិ៍សាត់ ត្រៀមប្រកាសបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តមានចំនួន ៨៨% ក្នុងនោះ ស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបាន ODF ១០០%។

https://s9.kh1.co/__image/w=650,h=654,q=100/99/99e36b105bea6a0afe9533ef4259ede9d65d7bd0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រៀមប្រកាសបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តមានចំនួន ៨៨% ក្នុងនោះ ស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបាន ODF ១០០%។

លោក យឹម ជុង រដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ក្រោមការសម្របសម្រួលរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

https://s9.kh1.co/__image/w=650,h=382,q=100/8b/8b37b37ec3540988c05da396899ddb3d3f756606.jpg

សិក្ខាសាលានេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លឹម សុខតូ អភិបាលរងខេត្ត និងប្រតិភូក្រសួងអភិឌ្ឍន៍ជនបទ អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក PWG ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តពោធិ៍សាត់មានចំនួន៨៨% ក្នុងនោះ ស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបាន ODF ១០០% ហើយស្រុកភ្នំក្រវាញសម្រេចបាន៩២% ស្រុកបាកានសម្រេចបាន៩១% ក្រុងពោធិ៍សាត់សម្រេចបាន៩៥% ស្រុកណ្តៀងសម្រេចបាន៨៣% ស្រុកក្រគរសម្រេចបាន៨២% និងស្រុកវាលវែងសម្រេចបាន៦៨%។

https://s9.kh1.co/__image/w=650,h=434,q=100/87/876e18d73e2504d96b467f9f24e4a31499e96eda.jpg

ឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីវឌ្ឍន៍ភាពនិងបញ្ហាប្រឈមតាមបណ្តាភូមិឃុំក្រុងស្រុក និងបទបង្ហាញដោយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អំពីយុទ្ធសាស្ត្រដើម្បីសម្រេចបាន ODF ១០០% ក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ដូចជារដ្ឋបាលខេត្ត និងអង្គការដៃគូ បានរួមគ្នាប្តេជ្ញាត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យគ្រប់ភូមិ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តពោធិ៍សាត់ ក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

https://s9.kh1.co/__image/w=650,h=434,q=100/35/353e5c8468ac958bae6d3368fd1c11b6e05516dc.jpg

រដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងមានភាពជឿជាក់លើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានប្តេជ្ញារួមគ្នាជំរុញឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្ត ODF ក្នុងឆ្នាំ២០២៥នេះ និងរួមចំណែកលើកសុខមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T