នៅតែផ្អែម! IU ចេញមកនិយាយពីមិត្តប្រុស Lee Jong Suk បែបនេះ

//s9.kh1.co/fa/fa17ec19e632250ea65b03170528ffe3ef55c93d.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

ទោះជាគ្មានរូបថតថាអ្នកទាំងពីរបានចេញក្រៅ ដើរលេងជាមួយគ្នាក្ដីក៏ទំនាក់ទំនងស្នេហាតារាទាំងពីរ នៅតែមើលទៅរឹងមាំ ដោយជារឿយៗ ពួកគេតែងតែនិយាយពីគ្នានឹងគ្នាប្រាប់ទស្សនិកជន

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា IU ដែលជាតារាចម្រៀងស្រីទោលដ៏ល្បីឈ្មោះ ត្រូវបានគេស្គាល់ថាមានអត្តចរិតសុភាពស្លូតបូត និងគួរឲ្យស្រលាញ់នោះ បានប្រកាសថានាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Lee Jong Suk តាំងពីឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU
Lee Jong Suk 
Lee Jong Suk 

ទោះជាគ្មានរូបថតថាអ្នកទាំងពីរបានចេញក្រៅ ដើរលេងជាមួយគ្នាក្ដីក៏ទំនាក់ទំនងស្នេហាតារាទាំងពីរ នៅតែមើលទៅរឹងមាំ ដោយជារឿយៗ ពួកគេតែងតែនិយាយពីគ្នានឹងគ្នាប្រាប់ទស្សនិកជន ហើយក្នុងការប្រគុំតន្ត្រីរបស់ IU ក៏មានវត្តមាន Lee Jong Suk ចូលរួមដែរ។

រឿង "When life gives you Tangerines" 
រឿង "When life gives you Tangerines" 

ថ្មីៗនេះ IU ត្រូវគេកោតសរសើរពីការសម្ដែងជាតួឯកស្រីរបស់នាងក្នុងរឿងភាគនិយាយពីចំណារព្រហ្មលិខិតនិងជីវិត គឺរឿង "When life gives you Tangerines" ដែលទើបតែបញ្ចប់ការចាក់បញ្ចាំង។ ក្នុងនោះក្នុងកិច្ចសម្ភាសន៍មួយទាក់ទងនឹងរឿងនេះ ពិធីករបានសួរ IU ទាក់ទងនឹងចំណាប់អារម្មណ៍ Lee Jong Suk ថាលោកមានបានមើលរឿងនេះឬនៅ ទើប IU បានឆ្លើយថា៖

"គាត់ពិតជាមានការរវល់ខ្លាំងណាស់ ដូច្នេះខ្ញុំមិនគិតថាគាត់មានឱកាសបានមើលរឿងនេះនៅឡើយទេ។ នេះជាអ្វីដែលខ្ញុំស្មានបាន ព្រោះខ្ញុំដឹងថាគាត់រវល់ខ្លាំងណាស់។"  

IU និង Lee Jong Suk
IU និង Lee Jong Suk
IU និង Lee Jong Suk
IU និង Lee Jong Suk
IU និង Lee Jong Suk
IU និង Lee Jong Suk

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T