Mbappe ឆ្លើយបែបនេះ ពេលគេសួរថាចង់ឈ្នះ UCL ឬ Ballon d'Or ជាង?

//s9.kh1.co/2d/2dda3c61034c2805d699427ba7abcd898f6a725f.jpg
កីទ្បា

 ០៧-មេសា-២០២៥ ៤ល្ងាច · ៩ ថ្ងៃមុន

ពេលគេសួរថាលោកចង់ឈ្នះ Ballon d'Or ឬ Champions League ជាងគឺរូបគេបានឆ្លើយថា៖

កីឡា៖ តារាឆ្នើមក្លិបអធិរាជស Real Madrid គឺ Kylian Mbappe បានធ្វើការជ្រើសរើសរវាងពានរង្វាន់ Ballon d'Or ឬបាល់មាស និងពានរង្វាន់ Champions League ខណៈដែលពេលនេះ រូបគេកំពុងធ្វើបានល្អនៅទឹកដី Santiago Bernabeu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Kylian Mbappe
 Kylian Mbappe

នារដូវកាលនេះ Kylian Mbappe បានស៊ុតបញ្ចូលទីសរុបចំនួន២៩គ្រាប់ ដោយ២២គ្រាប់បានពីការប្រកួតក្នុងក្របខណ្ឌ La Liga ហើយ ៧ គ្រាប់ទៀតគឺស៊ុតបញ្ចូលទីក្នុងពានរង្វាន់ Champions League ។ ខណៈដែលរដូវកាល ២០២៤-២០២៥ ជិតកន្លងផុតនោះ ការរកអ្នកឈ្នះរវាងពានរង្វាន់ Champions League និង Ballon d'Or ក៏កាន់តែខិតជិតចូលមកដល់។

 Kylian Mbappe
 Kylian Mbappe

ក្នុងនោះ Kylian Mbappe មិនដែលបានឈ្នះពានរង្វាន់ទាំងពីរ ដោយធ្លាប់កៀកនឹងឈ្នះ Champions League ម្ដងនារដូវកាល២០១៩ - ២០២០ ហើយពេលគេសួរថាលោកចង់ឈ្នះ Ballon d'Or ឬ Champions League ជាងគឺរូបគេបានឆ្លើយថា៖

 Kylian Mbappe
 Kylian Mbappe

"Ballon d'Or ឬ Champions League? Ballon d'Or គឺពានផ្ទាល់ខ្លួនហើយ ខ្ញុំតែងតែនិយាយថាការលេងឲ្យ Real Madrid គឺជាគោលដៅសំខាន់នៃអាជីពរបស់ខ្ញុំ ដូច្នេះការឈ្នះ Champions League ជាមួយ Real Madrid ដែលជាក្លិបល្អផ្ដាច់គេក្នុងលោក និងចូលរួមចំណែកបង្កើតប្រវត្តិសាស្ត្រនៃក្លិបល្អផ្ដាច់គេក្នុងលោក គឺគ្មានអ្វីល្អជាងនោះឡើយ។"

ពាន Champions League និង Ballon d'Or 
ពាន Champions League និង Ballon d'Or 

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T