លោក Rio Ferdinand ថា ក្រុមមួយនេះនឹងឈ្នះ UCL រដូវកាលនេះ

//s9.kh1.co/b7/b7b0b0d7e44d2406ef11d2ba5007bd940c5ef217.jpg
កីទ្បា

 ១១-មេសា-២០២៥ ៨ព្រឹក · ៥ ថ្ងៃមុន

លោកគិតថា PSG ក្រោមការដឹកនាំរបស់អ្នកចាត់ការ Luis Enrique ពិតជាធ្វើបានល្អនៅរដូវកាលនេះ

កីឡា៖ លោក Rio Ferdinand ដែលជាវីរបុរសរបស់ Manchester United បានទាយថា នៅរដូវកាលនេះ ម្ចាស់ជើងឯកពានរង្វាន់ Champions League ទៅណាមិនឆ្ងាយពីដៃក្រុមអ្នកមាន Paris Saint-Germain នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paris Saint-Germain
Paris Saint-Germain
ពាន​​​រង្វាន់ UCL
ពាន​​​រង្វាន់ UCL

លោកគិតថា PSG ក្រោមការដឹកនាំរបស់អ្នកចាត់ការ Luis Enrique ពិតជាធ្វើបានល្អនៅរដូវកាលនេះ ដោយបើគិតពីការប្រកួតនៅ Champions League នេះគឺ PSG បានយកឈ្នះ Liverpool ១ ទល់នឹង១ សម្រាប់ការប្រកួតទាំងពីរជើង ដោយឈ្នះលើការស៊ុតបាល់ប៉េណាល់ទី ៤ ទល់នឹង១ និងបន្តមកកាន់វគ្គ៨ក្រុមនៅ Champions League ។

Paris Saint-Germain
Paris Saint-Germain

PSG បានបន្តយកឈ្នះ Aston Villa ៣ ទល់នឹង១ ក្នុងការប្រកួតវគ្គ៨ក្រុម កាលពីយប់ថ្ងៃទី១០ខែមេសាកន្លងទៅនេះទៀត។ដូច្នេះហើយទើបលោក Rio Ferdinand គិតថា PSG គួរតែបានលើកពាន UCL នារដូវកាលនេះ៖

"ពួកគេពិតជាលេងបានល្អ ក្នុងការប្រកួតនេះ(ទល់នឹង Aston Villa) ហើយខ្ញុំគិតថាពួកគេជាក្រុមគួរតែឈ្នះ ពានរង្វាន់នេះនាពេលឥឡូវនេះ។ របៀបដែលខ្ញុំឃើញពួកគេលេងជាមួយ Liverpool ទាំងពីរជើងនិងគ្រប់គ្រងការប្រកួតគឺពិតជាអស្ចារ្យហើយពួកគេក៏ធ្វើបានល្អទល់នឹង Aston Villa ។ នេះជាក្រុម PSG ដែលខុសពីមុនគឺខុសពីពេលមុនៗក្នុងការប្រកួតនេះ។ "

លោក Rio Ferdinand
លោក Rio Ferdinand
Paris Saint-Germain
Paris Saint-Germain
Paris Saint-Germain
Paris Saint-Germain
Paris Saint-Germain
Paris Saint-Germain

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T