Bellingham ធា»-ក់អេក្រង់ VAR មួយជើង ក្រោយ R.Madrid ចាញ់ Valencia ឲ្យ Barca កាត់មុខឡើងកំពូលតារាង (មានវីដេអូ)

//s9.kh1.co/31/31ff6d2a381691f432ff12ae6db8ddda3a039d20.jpg
កីទ្បា

 ០៨-មេសា-២០២៥ ៨ព្រឹក · ៨ ថ្ងៃមុន

បរាជ័យនេះបានធ្វើឲ្យ Real Madrid ខកខានក្នុងការឡើងកំពូលតារាង La Liga ខណៈដែលក្រុមរបស់លោក Carlo Ancelotti កំពុងប្រដេញជាមួយ Barcelona ក្នុងការដណ្ដើមតំណែងកំពូលតារាង

កីឡា៖ កាលពីយប់ថ្ងៃទី៥ខែមេសាកន្លងទៅនេះ Real Madrid បានប្រកួតជាមួយនឹង Valencia ក្នុងការប្រកួត La Liga ដែលក្នុងនោះលទ្ធផលពេញម៉ោងគឺ ក្រុមម្ចាស់ជើងឯក UCL ១៣សម័យមួយនេះបានចាញ់ Valencia ២ ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia

បរាជ័យនេះបានធ្វើឲ្យ Real Madrid ខកខានក្នុងការឡើងកំពូលតារាង La Liga ខណៈដែលក្រុមរបស់លោក Carlo Ancelotti កំពុងប្រដេញជាមួយ Barcelona ក្នុងការដណ្ដើមតំណែងកំពូលតារាង ដោយក្រោយភ្លាត់ចាញ់ Valencia គឺ Real Madrid បានឈរនៅលេខ២។

ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia
ការប្រកួតរវាង Real Madrid និង Valencia

ដោយឡែកក្នុងការប្រកួតនេះដែរ តារាឆ្នើម Jude Bellingham បានបញ្ចេញកាយវិការមួម៉ៅជាខ្លាំងដោយក្រោយបញ្ចប់ការប្រកួត រូបគេបានដើរមកជាក់អេក្រង់ VAR មួយទំហឹង មុននឹងចូលទៅខាងក្នុងកីឡដ្ឋានវិញ ខណៈដែល Bellingham បានបញ្ជូនបាល់ឲ្យ Vinicius Jr. ស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតនេះនៅនាទីទី ៥០ ប៉ុន្តែ មិនអាចយកឈ្នះ Valencia ដែលស៊ុតបាន២គ្រាប់ដោយកីឡាករ Mouctar Diakhaby និង Hugo Duro បានទេ។

 Jude Bellingham ធាក់ VAR
 Jude Bellingham ធាក់ VAR
 Jude Bellingham ធាក់ VAR
 Jude Bellingham ធាក់ VAR

នេះមិនមែនជាលើកទី១ទេដែល Jude Bellingham បានបញ្ចេញកំហឹងដូច្នេះ ខណៈដែលក្នុងការប្រកួតទល់នឹង Osasuna កីឡាកររូបនេះក៏ទទួលបានកាតក្រហម ដោយសារបានប្រើពាក្យអសុរសទៅលើអាជ្ញាកណ្ដាល៕  

 Jude Bellingham ធាក់ VAR
 Jude Bellingham ធាក់ VAR
 Jude Bellingham ធាក់ VAR

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T