ខានឃើញមួយរយៈ Lisa ចេញមកជប់លៀងបញ្ចប់រឿង ស្លៀកពាក់ឡើងហៃសូ

//s9.kh1.co/36/36364daf23e31ad1d08e80a3637a36d4edfd47cd.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២៥ ៨ព្រឹក · ៨ ម៉ោងមុន

Lisa បានចេញមកបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌សូកូឡាចាស់ មានខ្សែរយ៉ៃៗ និងកត្រង់ ដោយជារបៀបរ៉ូបស្បៃមើលធ្លុះដល់ខាងក្នុង សម្រុងត្រឹមកជើង

កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាស្រីដ៏ល្បីឈ្មោះនិងលេចធ្លោ ដោយក្រៅពីអាជីពជាតារាចម្រៀង នាងក៏បានបោះជំហានមួយថ្មី ដោយចាប់អាជីពជាតារាសម្ដែង ដោយថ្មីៗនេះនាងបានចូលរួមសម្ដែងនៅក្នុង series មួយមានឈ្មោះថា "The White Lotus" វគ្គ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lisa
 Lisa
 Lisa
 Lisa

ទោះបីជា Lisa ពុំមែនជាតារាសម្ដែងសំខាន់ក្នុងរឿងនេះក្ដី តែតួអង្គរបស់នាងពិតជាមានភាពទាក់ទាញនិងត្រូវបានគេចាប់អារម្មណ៍ណាស់ ហើយការសម្ដែងរបស់នាងទៀតសោតក៏ទទួលបានក៏កោតសរសើរផងដែរ។ឥឡូវនេះការចាក់បញ្ចាំងរឿង "The White Lotus" រដូវកាលទី៣នេះបានមកដល់ទីបញ្ចប់ហើយ ដោយមានការរៀបចំអបអរពិធីជប់លៀងដល់តារាសម្ដែងក្នុងរឿងនេះ ស្ថិតនៅឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋធអាមេរិក ដែលក្នុងនោះ Lisa ក៏មានវត្តមានដែរ។

 Lisa ក្នុងរឿង The White Lotus
 Lisa ក្នុងរឿង The White Lotus
 Lisa ក្នុងរឿង The White Lotus
 Lisa ក្នុងរឿង The White Lotus
 Lisa ក្នុងរឿង The White Lotus
 Lisa ក្នុងរឿង The White Lotus

Lisa បានចេញមកបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌សូកូឡាចាស់ មានខ្សែរយ៉ៃៗ និងកត្រង់ ដោយជារបៀបរ៉ូបស្បៃមើលធ្លុះដល់ខាងក្នុង សម្រុងត្រឹមកជើង ឯសក់វិញនាងបានលើកបួងឡើងនិងទម្លាក់សក់សេះ យ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងមុខបែកស្លេកៗមើលទៅពិតជាស្រស់ស្អាត និងស៊ីវិល័យពិតមែន៕  

រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 
រូបភាព​​​ថ្មីរបស់ Lisa 

ប្រភព nylon

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T