ផ្ទុះចំណាប់អារម្មណ៍ ក្រោយ Jisoo ឆ្លើយតបបែបនេះ ក្រោយគេសួរពាក់ព័ន្ធនឹង Kim Soo hyun (មានវីដេអូ)

//s9.kh1.co/96/96d4c401fe42254eb0795e846866d240d1261384.png
តារា & កម្សាន្ដ

 ០៨-មេសា-២០២៥ ១០ព្រឹក · ៩ ថ្ងៃមុន

តារាប្រុស Kim Jisoo ត្រូវគេចាប់អារម្មណ៍ ក្រោយពីគេសួរពាក់ព័ន្ធពី Kim Soohyun និង Kim Sae Ron។

កម្សាន្ត៖ ដូចដែលយើងដឹងស្រាប់ហើយថា តារាសម្ដែងប្រុស Kim Soohyun កំពុងតែស្ថិតនៅក្នុងពាក្យចចាមអារាមដែលធ្វើឲ្យមហាជនលែងគាំទ្រ ហើយថ្មីៗនេះ រូបលោកក៏ទើបតែធ្វើសន្និសីទកាសែតបកស្រាយពាក់ព័ន្ធករណីគ្រប់យ៉ាងជាមួយនឹងអតីតមិត្តស្រីខ្លួន តារាស្រី Kim Sae Ron។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=940,q=100/a0/a0764c3a1182ef791ff35a7b6d12c969d1d87d76.png

យ៉ាងណាមិញ តារាសម្ដែងប្រុស Kim Jisoo ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ បន្ទាប់ពីលោកត្រូវបានគេសួរនាំ ពាក់ព័ន្ធនឹងតារាប្រុស Kim Soohyun។ Jisoo បានឆ្លើយទៅនឹងសំណួរថា "តើលោកធ្លាប់ជួបជាមួយ Kim Soohyun ឬទេ?" Jisoo ឆ្លើយថា "មិនដែលនោះទេ Yeah ខ្ញុំមិនដែលជួប Soohyun ផ្ទាល់នោះទេ"។

https://s9.kh1.co/__image/w=650,h=342,q=100/a7/a7beab6f55f5f875a4ec97a54f11583193b60631.png

ត្រឹមតែចម្លើយប៉ុណ្ណេះ មហាជននាំគ្នានិយាយថា Jisoo ពិតជាមិនខ្វាយខ្វល់នោះទេ ឆ្លើយចម្លើយបែប មិនចង់មានអ្វីពាក់ព័ន្ធជាមួយនឹងរឿងកូរ៉េទៀតនោះទេ។ គួរបញ្ជាក់ដែរថា តារារូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់ពីបទហិង្សាក្នុងសាលា ការបៀតបៀនផ្លូវភេទ និងការរំលោភបំពាន ប៉ុន្តែកំពុងចាប់ផ្តើមវិលមករកសាធារណៈជនវិញ បន្ទាប់ពីផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីន៕

ប្រភព៖ Koreaboo

https://s9.kh1.co/__image/w=650,h=812,q=100/1f/1f4defab8cfd3d8727dbc43ce452532ee1803640.png
https://s9.kh1.co/__image/w=650,h=434,q=100/4f/4f62a0ca3e2dd9816ee9de00b96de96a8282ec7e.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T